នៅថ្ងៃទី៦ ខែវិច្ឆិកា សហគមន៍អឺរ៉ុប (EU) បានអនុម័តការសម្រចចិត្តអូសបន្លាយទណ្ឌកម្មលើប្រទេសVenezuela មួយឆ្នាំទៀត បំណងបង្កសម្ពាធនយោបាយចំពោះរដ្ឋាភិបាលលោកប្រធានាធិបតី Nicolas Maduro ក្នុងស្ថានភាព ដែលប្រទេសមួយនេះកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាទ្វីបអឺរ៉ុប (EC) សង្កត់ធ្ងន់ថា ប្រឈមនឹងស្ថានការណ៍ជាក់ស្តែងនៅVenezuela តំណាងប្រទេសទាំង២៨នៅទ្វីបអឺរ៉ុបបានឯកភាពអូសបន្លាយបណ្តាវិធានការដាក់ទណ្ឌកម្មលើVenezuela រហូតទល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
ទណ្ឌកម្មនេះរួមមាន៖ ហាមឃាត់ការជួញដូរអាវុធ បរិក្ខារ ចំពោះVenezuela បង្កកទ្រព្យសម្បតិ្តនិងហាមឃាត់ការធ្វើដំណើរមកកាន់ទ្វីបអឺរ៉ុបចំពោះសមាជិកជាន់ខ្ពស់ ១៨នាក់របស់រដ្ឋាភិបាលនេះ។
គួររំលឹកថា EU បានដាក់ទណ្ឌកម្មលើVenezuela លើគ្រប់ផ្នែកតាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ ។ម្យ៉ាងវិញទៀត EU បានសម្រេចពន្យារពេលទណ្ឌកម្មរយៈពេលមួយឆ្នាំបន្ទាប់ពីអាមេរិកកាលពីសប្តាហ៍មុនបានដាក់ទណ្ឌកម្មថ្មីលើវិស័យ នាំចេញមាសរបស់ Venezuela និងហាមឃាត់ពលរដ្ឋ ព្រមទាំងបណ្តាក្រុមហ៊ុនអាមេរិកមិនឱ្យមានការជួញដូរមាសជាមួយប្រទេសនេះ។
មន្ត្រីVenezuela បានហៅការដាក់ទណ្ឌកម្មរបស់អាមេរិកគឺជា«ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងVenezuela» ព្រោះថា ការនាំចេញមាសគឺជាប្រភពចំណូលសំខាន់បំផុតចំពោះប្រទេសអាមេរិកខាងត្បូងមួយនេះ៕លីសា