ជួនកាលទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចបង្កគ្រោះថ្នាក់ដល់តម្រងនោម ដែលអ្នកអចេតនាមិនចាប់អារម្មណ៍ដល់ ។
. ទទួលទានទឹកតិច
ទម្លាប់ខ្ជិលទទួលទានទឹក នឹងធ្វើឲ្យរាងកាយរបស់អ្នកមិនត្រូវបានផ្គត់ផ្គង់គ្រប់បរិមាណទឹកចាំបាច់ ។ ប្រការនេះនឹងឥទ្ធិពលដល់មុខងារកម្ចាត់ជាតិពុលចេញពីរាងកាយ និងធ្វើឲ្យអ្នកមានហានិភ័យកើតក្រួសតម្រងនោម ។ ដូច្នេះ ចូររក្សាទម្លាប់ទទួលទានទឹកឲ្យបាន ២ លីត្រ ក្នុង១ថ្ងៃ ដើម្បីជួយឲ្យតម្រងនោមធ្វើការដោយល្អបំផុត ។
. ទប់នោម
នេះជាទម្លាប់ទូទៅនៅមនុស្សជាច្រើន ហើយមូលហេតុសំខាន់គឺដោយសារការងាររវល់ពេក ហេតុនេះ ក៏កើតជាទម្លាប់អាក្រក់នេះ ។ ទម្លាប់ទប់នោម នឹងបង្កការឆ្លងមេរោគផ្លូវនោម និងឥទ្ធិពលមិនល្អដល់តម្រងនោមរបស់អ្នក យូរៗទៅអ្នកនៅប្រឈមកើតជំងឺឆ្លងមេរោគរ៉ាំរ៉ៃ និងធ្វើឲ្យខ្សោយតម្រងនោមជាស្ថាពរ ។
. ទទួលទានភេសជ្ជៈមានហ្គាស និងមានអាល់កុលច្រើនពេក
អ្នកមានដឹងទេថា តម្រងនោមគឺជាផ្នែកសំខាន់ដើម្បីសម្រួលកម្រិត PH ក្នុងរាងកាយ ហេតុនេះការទទួលទានភេសជ្ជៈមានហ្គាសច្រើនពេកក្នុងរយៈពេលវែងមួយ នឹងបង្កើតសម្ពាធធំឲ្យតម្រងនោមរបស់អ្នក និងកើនខ្ពស់ហានិភ័យខូចតម្រងនោម ។ ដូច្នេះគ្នានេះដែរ ទទួលទានភេសជ្ជៈមានអាល់កុលច្រើនដូចជាស្រា, ស្រាបៀរ… ក៏នឹងធ្វើឲ្យតម្រងនោមរបស់អ្នកទ្រុឌទ្រោម ។
. ប្រើថ្នាំបន្ថយការឈឺចាប់ច្រើន
ថ្នាំបន្ថយការឈឺចាប់ទូទៅមួយចំនួនត្រូវបានទូន្មានមិនត្រូវប្រើជាប្រចាំ ឬប្រើច្រើនដងក្នុង១ថ្ងៃ ព្រោះនឹងបង្កគ្រោះថ្នាក់ដល់តម្រងនោម និងឥទ្ធិពលដល់មុខងារធ្វើការរបស់វា ៕ លីសា