ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតកម្មដ៏រន្ធត់នៅស្រុកកៀនស្វាយ! ប្តីសង្ស័យប្រច័ណ្ឌ លួងប្រពន្ធផឹកស្រាស្រវឹង រួចសម្លាប់យ៉ាងឃោរឃៅ!!

ខេត្តកណ្តាល៖ ករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើងនៅភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយបុរសម្នាក់ត្រូវបានសង្ស័យថា បានសម្លាប់ស្ត្រីជាប្រពន្ធរបស់ខ្លួន ដោយសារតែរឿងប្រច័ណ្ឌ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

យោងតាមព័ត៌មានបឋម ជនសង្ស័យជាប្តីត្រូវបានសង្ស័យថា បានលួងលោមប្រពន្ធឱ្យផឹកស្រារហូតដល់ស្រវឹង មុននឹងធ្វើសកម្មភាពហិង្សាយ៉ាងឃោរឃៅ ដោយមួលបំបាក់ក និងយកខ្នើយខ្ទប់ច្រមុះជនរងគ្រោះ បណ្តាលឱ្យបាត់បង់ជីវិតនៅកន្លែងកើតហេតុ។

ក្រោយទទួលបានព័ត៌មានអំពីករណីដ៏សាហាវនេះ កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យសព ប្រមូលភស្តុតាង និងស្រាវជ្រាវបញ្ជាក់ពីមូលហេតុពិតប្រាកដនៃអំពើឃាតកម្មនេះ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលជំនាញ បានឱ្យដឹងថា: ស្រ្តីរងគ្រោះ មាន
ឈ្មោះ លី សីហា អាយុ៤០ឆ្នាំ ចំណែក ឯ ជនសង្ស័យជាប្តី មានឈ្មោះ អេង មុយសៀងអាយុ៤៩ឆ្នាំ  រស់នៅក្នុងចំណុចកើតហេតុ ខាងលើ។

ករណីនេះកំពុងស្ថិតក្នុងការយកចិត្តទុកដាក់របស់សមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម