Wednesday, March 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ស្វាយរៀង​ប្រារព្ធ​ខួប​អនុ​ស្សា​រីយ៍​លើកទី​៦៥ ទិវា​បុណ្យ​ឯ​ករា​ជាតិ​៩​វិច្ឆិកា និង​ទិវា​កំណើត​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​

​ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​លោក ជុំ ហាត ប្រធាន ក្រុមប្រឹក្សា​ខេត្ត​ ​ថ្នាក់ដឹកនាំ​មន្ត្រី​រាជការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​៣ លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស នា​ព្រឹក​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៨ បាន​មកជួបជុំ​គ្នា​នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ​ខេត្ត​ស្ថិត​នៅក្នុុ​ង​ភូមិ​មេភ្លើង ​សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ដើម្បី​មក​ចូល រួម អបអរសាទរ​ខួប​អនុ​ស្សា​រីយ៍​លើកទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា និង​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ ។​

​បន្ទាប់​ពី​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​គណៈ​អភិបាល កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ តំណាង​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត និង​សិស្សា​​នុសិស្ស បាន​អញ្ជើញ​ដាក់​កំរងផ្កា និង​គោរព​វិញ្ញាណក្ខ័ន្ធ ព្រះសង្ឃ​៩​អង្គ​បង្សុកូល​នោះ​រួចមក លោក តូច ប៉ូូ​លី​វ៉ា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​​ស្វាយរៀង​បាន​អាន​នូវ​ប្រវត្តិ​សង្ខេប​ព្រះរាជ​បូ​ជនី​កិច្ច​ទាមទា​ឯករាជ្យ​នៅ​កម្ពុជា នៃ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ​ន​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ​ដោយ​បាន​ថ្លែងថា ៖ ៩​វិច្ឆិកា ជា​ទិវា​ឯករាជ្យ​ជាតិ​និង​ជា កំណើត នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ការប្រកាស​ឯករាជ្យ​ពេញលេញ​របស់​កម្ពុជា ក្រោម​ព្រះរាជ​បូ​នី​យ កិច្ច​និង ព្រះរាជ​បេសកកម្ម​ទាមទារ​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង នា​ឆ្នាំ​១៩៥៣ របស់​ព្រះករុណា ព្រះបាទ​ព្រះ នរោត្តម​សីហនុ​ព្រះមហាវីរក្សត្រ ព្រះ​វ​រាជបិតា​ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ​ព្រះ បរម​រតន​កោដ្ឋ​។ ប្រជារាស្ត្រ របស់​ព្រះអង្គ​ទាំងអស់​គ្នា​តែងតែ​ចងចាំ និង​ចារឹក ជាប់​ជានិច្ច​ក្នុង​ជីវិត​នូវ​ព្រះ​មហាករុណា​ទិគុណ ប្រកប​ដោយ​ព្រហ្ម​វិហារធម៌​យ៉ាង​ជ្រាលជ្រៅ​របស់​ព្រះ​ករុណា​ដែល​កន្លងមក​ព្រះអង្គ​បាន​បូជា​ព្រះកាយពល និង​បញ្ញាញាណ យ៉ាង​ក្លៀវក្លា​បំផុត​ដើម្បី​ធ្វើ​ការតស៊ូ​ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជ​បូជនីយកិច្ច​ទាមទា​ឯករាជ្យ​នៅ​កម្ពុជា ឲ្យ​រួចផុត​ពី​អាណា និគម​និយម​បារាំង​។​

​លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ទៀតថា ព្រះអង្គ​បាន​បន្សល់ទុក​នូវ​ស្នា​ព្រះហស្ត ដោយ​ពុំ​អាច​កាត់ថ្លៃ​បាន​រហូត​មក​ដល់​សព្វ​ថ្ងៃ​ព្រមទាំង​បាន​ត្រួសត្រាយ​មាគ៌ា​សន្តិភាព សាមគ្គីភាព និង​វឌ្ឍនភាព​សង្គម​ជាតិខ្មែរ​ទាំងមូល ដែល​យើងទាំងអស់គ្នា​ជា​កូន ជា​ចៅ​ចៅទួត​របស់​ព្រះអង្គ​បាន​ដង្ហែរ​តាម​មាគ៌ា​ដ៏​ថ្លៃថ្លា​នេះ​រហូត​មក ទោះបី​ព្រះអង្គ​យាង​ចូល​ព្រះ​ទីវង្គត​ហើយ​ក្តី​។​

​ទន្ទឹមនឹងនេះ យើងទាំងអស់គ្នា​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៦៥​នៃ​ថ្ងៃកំណើត​កងយោធពល​ខេមរភូមិន្ទ ដោយ​បាន​ចាត់ទុកថា សមិទ្ធិផល​ដ៏​ធំធេង​ទាំងឡាយ​ដែល​យើង​សម្រេច​បាន​នេះ ពិតជា បាន​មក​តាម​រយៈ​ការខិតខំ​ពង្រីក​នូវ​វប្បធម៌​សន្តិភាព ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ការលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ​ការគោរព​សិទ្ធិសេរីភាព និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម កែលម្អ​អភិបាលកិច្ច​លើកស្ទួយ​វិស័យ​សាធារណៈ និង​ការអភិវឌ្ឍន៍​ជាតិ​។ ប្រការនេះ បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​មូលដ្ឋាន​ដ៏​រឹងមាំ​គ្រប់ផ្នែក​គ្រប់​វិស័យ​ធ្វើឲ្យ​កិត្យានុភាព​របស់​ប្រទេស មាន​ការផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រស់បំព្រង​ទាំង​ផ្ទៃ​ប្រទេស ក៏​ដូច​នៅលើ​ពិភពលោក​៕ ដោយ ៖ ​វ៉ៃ​គោ​