Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានករណីគ្រោះថ្នាក់ដោយសំណល់សង្គ្រាមគ្រាប់៦០មីលីម៉ែត្រមិនទាន់ផ្ទុះ​ ដោយសារការដុតសម្អាតដីដាំដំណាំបានបង្កផ្ទុះបណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់

ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានមានប្រសាសន៍ថា នៅថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២៦​ នៅស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​ មានករណីគ្រោះថ្នាក់ដោយសំណល់សង្គ្រាមគ្រាប់៦០មីលីម៉ែត្រមិនទាន់ផ្ទុះ​ ដោយសារការដុតសម្អាតដីដាំដំណាំបានបង្កផ្ទុះបណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់។

នៅក្នុងខែឧសភា​ មានករណីគ្រោះថ្នាក់ដោយសារគ្រាប់សំណល់សង្គ្រាម៣-៤ករណីហេីយ​ ដែលបណ្តាលមកពីការលេីកដាក់ឬវាយដុំដុតគ្រាប់មិនទាន់ផ្ទុះ​។ ឯកឧត្តមហេង រតនា ក៏សូមចូលរួមសោកស្តាយនិងមរណទុក្ខជាមួយជនរងគ្រោះនិងក្រុមគ្រួសារ​ ព្រមទាំងសូមអំពាវនាវប្រជាពលរដ្ឋទាំងអស់​ ចូលរួមប្រុងប្រយត្ន័និងកុំប៉ះពាល់​ វាយដុំដុត​គ្រាប់មិនទាន់ផ្ទុះ​ និងត្រូវរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តឬអាជ្ញាធរមូលដ្ឋានភូមិ/ឃុំ​ និងជាពិសេសមកអង្គភាពCMAC​ ដេីម្បីសុខសុវត្ថិភាពខ្លួនឯងនិងអ្នកជុំវិញខ្លួន ។ រក្សាសិទ្ធដោយ៖សុទ្ថលី

×