Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុ​ភព តម្លៃ 10.000​លាន​ប៊ីលាន​ដុល្លារ អាច​វាយ​ផ្តួលរំលំ​សេដ្ឋកិច្ចពិភពលោក​

NASA បាន​បើក​យុទ្ធនាការ​រុករក អនុ​ភព​មួយ​ដែល​មាន​បរិមាណ​រ៉ែ តម្លៃ​ដល់​ទៅ 10.000​លាន​ប៊ីលាន​ដុល្លារ វា​គ្រប់គ្រាន់​ដើម្បី​ផ្តួលរំលំ​សេដ្ឋកិច្ចពិភពលោក​។

​ភាព​អនុ​ភព ១៦ Psyche

​តាម Daily Star អនុ​ភព​មានឈ្មោះ​ថា “16 Psyche ដែល​មាន​ទទឹង​ប្រហែល ២៥២ គីឡូម៉ែត្រ ស្ថិតនៅ​ចម្ងាយ​ពី​ផែនដី ឆ្ងាយ​ជាង​ប្រវែង​ពី​ផែនដី​ទៅដល់​ព្រះអាទិត្យ​៣​ដង​។ NASA មាន​គម្រោង​បាញ់​បង្ហោះ​យានអវកាស ទៅ​ស្រាវជ្រាវ​ផ្ទៃ នៃ​អនុ​ភព​នេះ នា​ឆ្នាំ 2022។​

​ព័ត៌មាន​ស្ទាបស្ទង់​មុន​នោះ​ឲ្យដឹងថា អនុ​ភព 16 Psyche គឺជា​រ៉ែ​ធម្មជាតិ​ដ៏​មហា​សម្បើម​ក្នុង​អវកាស​។ បរិមាណ​រ៉ែ រួមមាន ៖ មាស ប្លាទី​ន ដែក nickel ។​ល​។ គឺ​មាន​នៅក្នុង​អនុ​ភព 16 Psyche ហើយ​តាម​ការប៉ាន់ស្មាន​នោះ​មាន​តម្លៃ​ទៅ 10.000​លាន​ប៊ីលាន​ដុល្លារ​។​

​ទឹកប្រាក់​ដ៏​ធំ​សម្បើម​នេះ គឺ​គ្រប់គ្រាន់​សម្រាប់​ផ្តួលរំលំ​ខឿន​សេដ្ឋកិច្ច​ពិភពលោក ដែល​បច្ចុប្បន្ន​ប៉ាន់ស្មាន​មានតម្លៃ 73.700 ប៊ី​លាន​ដុល្លារ ។​

​តាម Lindy Elkins-Tanton អ្នកវិទ្យាសាស្ត្រ​របស់ NASA ធ្វើការ​ក្នុង​គម្រោង 16 Psyche និយាយថា ៖ “​ប្រសិនបើ​យើង​អាច​ទាញ​អនុ​ភព​នេះ​វិលត្រឡប់​មក​ផែនដី តើ​យើង​នឹង​បន្ត​ធ្វើ​អ្វី​ទៀត​?”​។​

អនុ​ភព 16 Psyche ប៉ាន់​ប្រមាណ​មានតម្លៃ​ដល់​ទៅ 10.000​លាន​ប៊ីលាន​ដុល្លារ ដោយសារ​វា​មាននូវ​រ៉ែ​ថ្លៃ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

“​ពិតជា​ពិបាក​លាក់បាំង​ទំហំ​លោហៈ​ដ៏​ធំ​សម្បើម​នេះ ហើយក៏​ពុំ​អាច​បញ្ចៀស​ថា វា​ពុំ​ឥទ្ធិពល​ដល់​ខឿន​សេដ្ឋកិច្ច​ពិភពលោក​នោះ​។ មូលហេតុ​គឺ​បរិមាណ​លោហៈ​ក្នុង​អនុ​ភព 16 Psyche គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​វិស័យ​អាជីវកម្ម​ផលិត​រ៉ែ ត្រូវ​បិទទ្វារ​រាប់រយ​ឆ្នាំ​ឯណោះ​”​។ Lindy ពោល​បន្តថា “​អាច​ចាត់ទុកបាន​ថា ប្រភព​ផ្គត់ផ្គង់​លោហៈ​ដ៏​ធំ​សម្បើម​នេះ ដោះស្រាយបាន​រាល់​បញ្ហា​របស់​មនុស្ស​លោក​ក្នុង​អំឡុង​ពេល​មួយ​យ៉ាង​វែង​”​។​

​ក្រៅពី​គោលបំណង​ទាញ​យក​បរិមាណ​រ៉ែ ដ៏​ធំ​សម្បើម​នេះ NASA សង្ឃឹមថា តាមរយៈ​សកម្មភាព​នេះ​វា​នឹង​ជួយ​ឲ្យ​អ្នកជំនាញ​ការអវកាស​យល់​កាន់តែ​ច្បាស់​ជាង​មុន​អំពី​របៀប​ការពារ​ផែនដី​ជាមួយ​ការ​ប៉ះទង្គិច​ជាមួយ​អនុ​ភព​នានា​។​

​ជាមួយ​ផ្ទៃ​ទទឹង​ទំហំ​ប្រមាណ ២៥២​គីឡូម៉ែត្រ អនុ​ភព 16 Psyche នេះ​ធំ​ជាង​១៧​ដង ប្រៀប​នឹង​ដុំ​អាចម៍ផ្កាយ​ដែល​បាន​ធ្លាក់ចុះ​មក​ផែនដី កាលពី​ប្រមាណ ៦៥​លាន​ឆ្នាំមុន ជា​ហេតុ​ធ្វើឲ្យ​ព​ពួកដាយ​ណូ​ស័រងាប់​ខ្ទេច​គ្មាន​សល់​៕ ចន្ទ្រា​

×