Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៧ ខែ​ធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ រាសី​ល្អ​មធ្យម​។ ដោយ​មាន​ការប្រឹងប្រែង​របស់​ខ្លួន​ផ្ទាល់ អ្នកទទួលបាន​ជំនឿ​ចិត្ត​ពី​ថ្នាក់លើ ប៉ុន្តែ​ពុំ​ត្រូវ​មោទនភាព​ភ្លេចខ្លួន​ឡើយ​។ ថ្ងៃនេះ​ជា​ឱកាស​ដែល​អ្នក​រក​ចំណូល​បន្ថែម ។ ក្នុង​ទំនាក់ទំនង​គប្បី​មាន​ភាពទន់ភ្លន់​ទើប​ល្អ​។ ទិស​ល្អ​ទិស​ខាងលិច ប្រយ័ត្ន​ខាងកើត​។ ពណ៌​នាំ​សំណាង ស​។ អ្នក​យក​អាសា​ឆ្នាំរកា​៕

​ឆ្នាំ​ឆ្លូវ ៖ រាសី​ធ្លាក់ចុះ​។ អ្នក​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​ទំនាក់ទំនង​ទាំងឡាយ​ជា​មួយ​ដៃគូ​កុំឲ្យ​គេ​ឆ្លៀត​ឱកាស​ឆាឆៅ​បាន​។ ចំណូល​ពុំមាន​កើន ហើយ​ប្រសើរ​បំផុត​នោះ​គួរ​គប្បី​ប្រមូលផ្តុំ​លើ​កិច្ចការ​របស់​ខ្លួន ដើម្បី​បញ្ចៀស​កំហុសឆ្គង​ជាយថាហេតុ​។ ការងារ​ធ្វើឲ្យ​ពុំ​រីករាយស​ប្បាយ​ចិត្តអា​ច​ឥទ្ធិពល​ដល់​បរិយាកាស​គ្រួសារ ។ ទិស​ល្អ​ទិស​អាគ្នេយ៍ ប្រយ័ត្ន​ទិសឦសាន ។ ពណ៌​នាំ​សំណាង ក្រហម​។ អ្នក​យក​អាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំ​ខាល ៖ រាសី​ធ្លាក់ចុះ​។ អ្នក​ពុំ​ត្រូវ​លោភលន់​ធ្វើការ​ដោយ​មើលរំលង​បញ្ហា​សុខភាព ប្រាក់ចំណូល​ធម្មតា​។ នេះ​ជា​វេលា​ដែល​អ្នក​ត្រូវ​ពង្រឹង​ចំណង​ទាក់ទង​មាន​ស្រាប់​។ ទិស​ល្អ​ខាងត្បូង ប្រយ័ត្ន​ខាងលិច​។ ពណ៌​នាំ​សំណាង ក្រហម​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​ថោះ ៖ រាសី​ធ្លាក់ចុះ​។ ជា​វេលា​មួយ​ដែល​អ្នក​ពិបាក​សម្គាល់​បាន​រឿង​ពិត​នឹង​រឿង​មិន​ពិត ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង​មុន​ពេល​សម្រេច​ចិត្ត​រឿង​អ្វីមួយ ថ្ងៃនេះ​អ្នក​ពុំគប្បី​អួតអាង​ពី​រឿង​លុយកាក់ ព្រោះ​វា​នាំ​អន្តរាយ​ដល់​ខ្លួន​។ ថ្ងៃនេះ​រឿងរ៉ាវ​ខ្លះ​ត្រូវបាន​បញ្ចប់ អ្នក​គប្បី​ត្រូវ​តាំងចិត្ត​អង់អាច​ប្រឈមមុខ​។ ទិស​ល្អ​ទិស​និរតី ប្រយ័ត្ន​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង លឿង , ទឹកដោះគោ​។ អ្នក​យក​អាសា​ឆ្នាំមមែ​៕

​ឆ្នាំ​រោង ៖ រាសី​ធ្លាក់ចុះ​។ គប្បី​យកចិត្តទុកដាក់​ចំពោះ​ទំនាក់ទំនង​នានា ខិតខំ​ចៀសវាង​ការ​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ ដើម្បី​បញ្ចៀស​ចោល​នូវ​ឱកាស​ដែល​ជន​ទុច្ចរិត​ប៉ុនប៉ង​ធ្វើ​បាប​។ រីឯ​ចំណូល​វិញ​អ្នក​ពុំ​ត្រូវ​មើលឃើញ​ប្រយោជន៍​ចំពោះមុខ​នាំឲ្យ​បាត់បង់​ទៅ​ថ្ងៃក្រោយ​។ ដោយ​រាសី​ទាប​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​ទំនាក់ទំនង​នានា ពិសេស​ពាក្យ​ចរចា​ម​អា​រ៉ា​ម​មិនល្អ​។ ទិស​ល្អ​ទិស​ខាងត្បូង ប្រយ័ត្ន​ទិសខាងកើត​។ ពណ៌​នាំ​សំណាង លឿង​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​ម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ តាមរយៈ​អាកប្បកិរិយា​ធ្វើការ​ម៉ឺងម៉ាត់ នឹង​ជួយ​ឲ្យ​អ្នក​ដោះស្រាយបាន​គ្រប់​បញ្ហា បាន​យ៉ាង​រលូន និង​ប្រសិទ្ធភាព​ខ្ពស់​។ អាស្រ័យ​ដោយ​សមត្ថភាព​ចាប់​យក​ឱកាស ហើយ​ឱកាស​ក៏​បាន​មក​ដល់​នោះ​អ្នក​អាច​ចាយ​ទុន​រកស៊ី​នាំមក​នូវ​ប្រាក់ចំណូល​ច្រើន​។ ជា​ថ្ងៃ​គប្បី​ពង្រីក​ទំនាក់ទំនង ក៏ដូចជា​ពង្រឹង​ទំនាក់ទំនង​ចាស់​។ ទិស​ល្អ​ទិស​ខាងត្បូង ប្រយ័ត្ន​ទិសឦសាន​។ ពណ៌​នាំ​សំណាង ស​។ អ្នក​យក​អាសា​ឆ្នាំរកា​៕

​ឆ្នាំ​មមី ៖ រាសី​ឡើង​ខ្ពស់​។ ដោយ​សមត្ថភាព​ការងារ​របស់​អ្នក​ធ្វើឲ្យ​ថ្នាក់លើ​ជឿទុកចិត្ត និង​ផ្តល់​ឱកាស ហេតុនេះ​ចាំបាច់​អ្នក​ត្រូវ​ប្រឹង​ថែរក្សា ហើយ​អភិវឌ្ឍ​វា​បន្ថែម ថ្ងៃនេះ​ជា​ឱកាស​ល្អ​សម្រាប់​អ្នកស្វែងរក​បាន​ខ្ទង់​ចំណូល​ច្រើន​។ គប្បី​ចូលរួម​កិច្ចការ​សង្គម​ឲ្យបាន​ច្រើន តាមរយៈ​នោះ​អ្នក​អាច​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​បន្ថែម ។ ទិស​ល្អ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ទឹកដោះគោ​។ អ្នក​យក​អាសា​ឆ្នាំចរ​៕

​ឆ្នាំ​មមែ ៖ រាសី​ធ្លាក់ចុះ​។ ការងារ​របស់​អ្នក​មាន​បង្កប់​នូវ​ប្រការ​អស្ថិរភាព​ច្រើន ហេតុនេះ​ចាំបាច់​ត្រៀម​ផ្លូវចិត្ត​ទុក​ប្រឈមមុខ​កុំ​ឲ្យ​បាត់​ម្ចាស់ការ​។ គប្បី​មាន​ការថ្លឹងថ្លែង សម្របសម្រួល​ការចំណាយ​ឲ្យបាន​ត្រឹមត្រូវ​។ ដោយ​ជា​ថ្ងៃ​មួយ​ដែល​អ្នក​រវល់​ធ្វើឲ្យ​ទំនាក់ទំនង​ទាំងឡាយពុំ​មានឱ​កាសផ្សាភ្ជាប់ ។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ស្លាប​កំភេម , ខ្មៅ​។ អ្នក​យក​អាសា​ឆ្នាំកុរ​៕

​ឆ្នាំ​វក ៖ រាសី​ឡើង​ខ្ពស់​។ ពុំ​ត្រុវ​ប្រកាន់​ចរិក​ឱនលំទោន​ហួសហេតុ​ពុំនោះសោត​អ្នកនឹង​បាត់បង់​ឱកាស​សម្រាប់​ខ្លួន ។ គឺជា​ឱកាស​ល្អ​សម្រាប់​ការដាក់​ទុន​វិនិយោគ​មិន​ត្រូវ​រំលង​ដាច់ខាត​។ ក្នុង​ទំនាក់ទំនង​ផ្សេងៗ​មិន​ត្រូវ​កំណាញ់​ពាក្យ​សរសើរ​។ ទិស​ល្អ​ទិស​ខាងជើង ប្រយ័ត្ន​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ស្លាប​កំភេម​។ អ្នក​យក​អាសា​ឆ្នាំជូត​៕

​ឆ្នាំ​រកា ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ​សព្វសារពើ​ដែល​អ្នក​ប្រឹងប្រែង​តាំងពី​យូរ​នោះ​ឥឡូវ​ដល់​ពេល​ទទួលយក​ហើយ ជា​ពេលវេលា​ល្អ​សម្រាប់​ការចុះកិច្ចសន្យា​ដាក់ទុន​រកស៊ី​។ ក្នុង​គ្រួសារ​មាន​ភាពល្អូកល្អឺន​រកគ្នា​។ ទិស​ល្អ​ទិសខាងកើត ប្រយ័ត្ន​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ទឹកដោះគោ​។ អ្នក​យក​អាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ រាសី​ធ្លាក់ចុះ​។ ជា​ថ្ងៃមួយ​ដែល​ស្មុគស្មាញ​ទាមទារ​អ្នករក្សា​អារម្មណ៍​ត្រូវ​សុទិដ្ឋិនិយម​លើ​គ្រប់​បញ្ហា ជា​ថ្ងៃមួយ​ដែល​អ្នក​ជួបប្រទះ​ការលំបាក​រឿង​លុយកាក់​។ ត្រូវ​ប្រយ័ត្ន​កុំ​ព្រោះតែ​រឿង​តូច​មួយ​ពុំ​ចេះ​អត់ធ្មត់ ធ្វើឲ្យ​ក្លាយជា​រឿង​ធំ​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ក្រហម​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​កុរ ៖ រាសី​ឡើង​ខ្ពស់​។ អ្នក​មាន​ឱកាស​ពង្រីក​បុព្វហេតុ​ទុក​សម្រាប់​ថ្ងៃ​អនាគត​កុំ​រំលង​ចោល​ឲ្យសោះ ជា​ថ្ងៃ​ដែល​អ្នក​អាច​ទទួលបាន​គម្រោង​ដូច​ការគ្រោងទុក ជា​ថ្ងៃ​ល្អ​សម្រាប់​ធ្វើ​ការបណ្តាក់ទុន​រកស៊ី ប៉ុន្តែ​ពុំ​ត្រូវ​ធ្វើ​តាម​របៀប​ផ្សងព្រេង​ឡើយ​។ ជា​ថ្ងៃមួយ​ដែល​អ្នក​ទទួលបាន​នូវ​មនោសញ្ចេតនា​រាប់អាន​ផ្អែមល្ហែម​ពី​អ្នកដទៃ​។ ទិស​ល្អ​ទិស​ខាងលិច ប្រយ័ត្ន​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ស​។ អ្នក​យក​អាសា​ឆ្នាំរកា​៕​

spot_img
×