Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្លែ​ឈើ​ទាំង​នេះ​អាចជួយ អ្នក​មាន​បញ្ហា​ឈឺក្រពះ​បាន​

​ប្រសិន​ជា​អ្នក​ជា​បុគ្គល​ដែល​កើត​ជំងឺ​ក្រពះ អ្នក​អាច​ពិសារ​ផ្លែ​ឈើ​ទាំងឡាយ​ខាង​ក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

1. អ្នក​អាច​យក​ល្ហុង​មក​ដាំ​ជា​សម្ល​ញ៉ាំ​បាន នោះ​វា​នឹង​ជួយ​ធ្វើឲ្យ​ក្រពះ​អ្នករំលាយ​អាហារ​បានល្អ​។ ជាពិសេស វា​នឹង​ជួយ​ការពារ​ក្រពះ​អ្នក​ឲ្យមាន​សុខភាព​ល្អ​ទៀតផង​។​

2. អ្នក​អាច​បរិភោគ​ផ្លែ​ម្នា​ស់បាន ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​រក្សា​ក្រពះ​អ្នក​ឲ្យមាន​សុខភាព​ល្អ​នោះ​ទេ ថែមទាំង អាច​ធ្វើឲ្យ​ក្រ​លៀនអ្នក​ល្អ​ទៀតផង​។ ជាពិសេស វា​ក៏​ល្អ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ផង​ដែរ​។​

3. ចំពោះ​ទំពាំងបាយជូរ​វិញ វា​នឹង​ធ្វើឲ្យ​អ្នកមានអា​ការៈខ្វះឈាម​ប្រសើរ​ឡើង​វិញ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​អាច ផ្តល់​អត្ថប្រយោជន៍​ខ្ពស់​ដល់​អ្នក​មាន​ជំងឺ​ក្រពះ​ផងដែរ​។​

4. ផ្លែ​ចេក ជា​ផ្លែ​ឈើ​ដែល​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ថែម​ទាំង​អាច​ធ្វើឲ្យ​ក្រពះដំណើរការ​ល្អ​ទៀត​ផង​។​

5. ផ្លែ​ប៉ោម ជា​ផ្លែ​ឈើ​ដែល​មិន​ត្រឹមតែ​ល្អ​ចំពោះ​ក្រពះ​អ្នក​ទេ ថែម​ទាំង​អាច​ជួយ ការពារ​រាងកាយ​អ្នក​គ្រប់ផ្នែក ទៀតផង​។ ដូចនេះ អ្នក​អាច​ជ្រើសរើស​ផ្លែឈើ​ទាំងឡាយ​ខាងលើ​នេះ​មក​ពិសារ​បាន ព្រោះ​វា​សុទ្ធ​តែ​អាច​ជួយ ការពារ​សុខភាព​របស់​អ្នកបាន​ទាំងអស់​៕

​ប្រភព ៖ buzzlife​

សុភ័ក្ត្រ

×