តាមសេចក្តីប្រកាសព័ត៌មាន នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា អ្នកនាំពាក្យនៃស្ថាប័នអាកាសចរណ៍ស៊ីវិលហុងកុងឱ្យដឹងថា៖ កាលពីវេលាម៉ោង១៩:៤៧នាទី យប់ថ្ងៃទី១៤វិច្ឆិកា យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន China Southern Airlines ដែលធ្វើដំណើរពី Zhijiang (ចិន) មកកាន់ក្រុងហុងកុងបានចុះលើផ្លូវហោះហើរខាងជើងតាមការណែនាំរបស់ ស្ថានីយគ្រប់គ្រងចរាចរណ៍ដែនអាកាស ក្នុងពេលដែលជើងហោះហើរឯកជនមុននោះពុំទាន់ចលនាចេញផុតពីផ្លូវ ហោះហើរផង។

តាមកាសែត South China Morning Post ថ្ងៃទី១៥វិច្ឆិកា ជើងហោះហើរមុននោះបានចុះចតក្រោយពីធ្វើដំណើរពី ហ្វីលីពីន បានទទួលស្គាល់ថា ពួកគេទទួលបានបញ្ជាឱ្យឆាប់ចេញផុតពីផ្លូវហោះហើរ។ ផ្លូវហោះហើរមានចម្ងាយតែ3.800m ខណៈពេលយន្តហោះទាំងពីរស្ថិតនៅចម្ងាយពីគ្នាតែជាង១៨០០ម៉ែត្រប៉ុណ្ណោះ។
នេះពិតជាករណីត្រូវបានចាត់បញ្ចូលក្នុងស្ថានភាពគ្រោះថ្នាក់។ ព្រោះថាបណ្តាបទកំណត់មិនអនុញ្ញាតឱ្យមានយន្តហោះពីរស្ថិតនៅលើផ្លូវហោះហើរតែមួយនោះទេ ។ លោកវិភាគបន្ថែមថា៖ «ស្ថានភាពឧតុនិយមដូចជា ខ្យល់កន្ត្រាក់ អាចធ្វើឱ្យយន្តហោះមួយចុះឆ្ងាយពីគោលដៅគ្រោងទុកដំបូង ដូច្នេះយន្តហោះអាចរំកិលលើ កំណាត់ផ្លូវវែងជាងការគិតគូរដំបូង។
សំណាងល្អ ដែលយន្តហោះទាំងពីរ និងអ្នកដំណើរពុំមានបញ្ហាអ្វី៕ លីសា