Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោគសញ្ញា​ដំបូងៗ​ទាំងនេះ បញ្ជាក់ថា​ថ្លើម​របស់​អ្នក​កំពុងមាន​បញ្ហា​ហើយ​

ថ្លើម​គឺជា​សរីរាង្គ​មួយ​ដ៏​សំខាន់​ដែល​ចាំបាច់​ដល់​ភាពរឹងមាំ​របស់​មនុស្ស​និង​សុខភាព​ ​វាជួយ​ក្នុង​ការរំលាយ​អាហារ​បំបាត់​សារធាតុពុល​និង​ស្រូប​យក​សារធាតុចិញ្ចឹម​សំខាន់ៗ ដែល​រាងកាយ​ត្រូវការ​សម្រាប់​ការរស់រាន​មានជីវិត​។​មនុស្ស​មួយចំនួន​អាច​កើត​មក​មាន​បញ្ហា​ថ្លើម​ពី​កំណើត ចំណែកឯ​អ្នក​ផ្សេង​ទៀត អាច​ខូច​ថ្លើម​ដោយសារតែ​ប៉ះពាល់​ទៅ​នឹង​សារធាតុ​គីមី​គ្រោះថ្នាក់​គ្រឿង​ស្រវឹង​ឬ​ដោយសារ​ការឆ្លង​មេរោគ​។​

​អ្នក​មិន​គួរ​ធ្វេសប្រហែស​ជាមួយនឹង​សញ្ញា​ដំបូង​ដែល​បង្ហាញ​ថា អ្នក​មាន​បញ្ហា​ថ្លើម​នោះទេ​។ កាលណា​អ្នកដឹង​ក្នុង​ដំណាក់កាល​ដំបូង នោះ​អ្នក​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធានា​ឱ្យបាន​នូវ​ការព្យាបាល​អោយបាន​ត្រឹមត្រូវ​។ រោគសញ្ញា ដែល​អាច​អោយ​អ្នកដឹង​មានដូចជា ៖

– ការផ្លាស់ប្តូរ​ពណ៌​ស្បែក ៖ អាច​ប្រែ​ទៅ​ជា​ពណ៌​លឿង​។​នេះ​មានន័យ​ថា​ក្រចកដៃ​ឬ​ចុង​ម្រាមដៃ​អាច​ប្រែជា​ពណ៌​លឿង​ដោយសារតែ​ថ្លើម​មិន​មាន​លទ្ធភាព​បញ្ចេញ​ជាតិពុល​អោយបាន​ត្រឹមត្រូវ​ចេញពី​រាងកាយ​និង​ការដក់​ជាតិ​ប៊ីលី​រុ​យ​ប៊ីន (​ពណ៌​លឿង​) នៅក្រោម​ស្បែក​។​

– រមាស់​ស្បែក​ឬ​ងាយ​នឹង​ប្រតិកម្ម​។​

– ដូរ​ពណ៌​ទឹកនោម​និង​ពណ៌​លាមក ៖ ទឹកនោម​អាច​ប្រែជា​ពណ៌​ក្រ​ម៉ៅ ហើយ​លាមក​អាច​ស្លេក​មាន​ឈាម​ឬ​ពណ៌​ដូច​ជ័រកៅស៊ូ​។​

– ការប្រែប្រួល​នៅ​តំបន់​ពោះ ៖ អាច​មាន​ចុក​ឬ​ឈឺចាប់​នៅក្នុង​ពោះ​។​អាច​មាន​កើត​ទាច​ទឹក ដែល​បង្ក​ឱ្យ​ពិបាក​ក្នុង​ការដកដង្ហើម​។​

– អស់កំលាំង​៕

សុភ័ក្ត្រ

​អត្ថបទ​៖ health​

×