នៅថ្ងៃទី១៦ ខែវិច្ឆិកា ចៅក្រមសហព័ន្ធម្នាក់បានសំណូមពរឱ្យរដ្ឋាភិបាលអាមេរិកផ្កល់ប័ណ្ណព័ត៌មានឡើងវិញដើម្បី ចូលរួមសន្និសីទកាសែតចំពោះអ្នកសារព័ត៌មាន Jim Acosta ដែលមុននោះត្រូវបានគេដកហូត បន្ទាប់ពីមានការជជែកតឹងសរសៃកជាមួយប្រធានាធិបតី Donald Trump ។

តាម CNN ចៅក្រម Timothy Kelly បានចេញសាលក្រមបណ្តោះអាសន្នផ្តល់ឱ្យជាថ្មីនូវប័ណ្ណសារព័ត៌មានចំពោះលោក Acosta ក្នុងអំឡុងពេលរង់ចាំការប្រព្រឹត្តទៅនៃសវនាការមួយជុំវិញពាក្យបណ្ដឹងពីទង្វើដកហូតប័ណ្ណព័ត៌មាននេះ ។
CNN និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតក្នុងនោះមាន Fox News -សារព័ត៌មានដែលលោក Trump ចូលចិត្ត ក៏គាំទ្រពាក្យបណ្ដឹងរបស់ CNN ដែរ។ តាមពាក្យបណ្ដឹងនោះ ការដកហូតប័ណ្ណព័ត៌មានរបស់អ្នកកាសែត Acosta គឺជាទង្វើបំពានសិទ្ធិសេរីភាពសារព័ត៌មានដែលត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញអាមេរិក៕សូយន