ជនអន្តោប្រវេសន៍ដែលបង្ខំត្រូវចំណាកស្រុកព្រោះតែសង្គ្រាម វិបត្តិសេដ្ឋកិច្ចនៅអាមេរិកកណ្ដាល ដែលបានធ្វើដំណើររាប់រយគីឡូ បំណងស្វែងរកកន្លែងថ្មីដើម្បីផ្ញើវាសនារបស់ខ្លួន ពេលនេះកំពុងប្រឈមនឹងការ លំបាកក៏ដូចជាអនាគតមិនជាក់លាក់មួយ។

តាម Reuters មនុស្សរាប់រយនាក់ដំបូងដែលមកពីអាមេរិកកណ្ដាលបានទៅដល់ព្រំដែនអាមេរិក-ម៉ិកស៊ិកហើយ បន្ទាប់ពីការធ្វើដំណើរអស់ពេលមួយខែមក

ក្មេងប្រុសម្នាក់កំពុងឱបអីវ៉ាន់ឈរជិតរបាំងព្រំដែនអាមេរិក-ម៉ិកស៊ិក នៅTijuana, Mexico, ថ្ងៃទី 15/11

ជនអន្តោប្រវេសន៍ជាច្រើនបានធ្វើពិធីបួងសួងបន្ទាប់ពីទៅដល់ព្រំដែនភាគខាងត្បូងរបស់អាមេរិកនៅថ្ងៃទី១៥វិចិ្ឆកា។ប៉ុន្តែការឆ្លងរបាំងព្រំដែនគឺជារឿងដ៏សែនពិបាក។

តាមគម្រោង ប៉ុន្មានខែខាងមុខនឹងមានជនចំណាកស្រុកច្រើនទៀតមកដល់តំបន់ព្រំដែនអាមេរិក-ម៉ិកស៊ិក

ជនចំណាកស្រុកម្នាក់កំពុងឈរក្បែររបាំងព្រំដែនរវាងអាមេរិកនិងម៉ិកស៊ិក ថ្ងៃទី១៥វិចិ្ឆកា

ជនចំណាកស្រុកទាំងឡាយកំពុងបោះជំរំបណ្តោះអាសន្ននៅជាប់របាំងព្រំដែន កំពុងរកវិធីចូលទឹកដីអាមេរិក

កេ្មងស្រី Estephanie អាយុ១១ឆ្នាំ មកពី Honduras, អង្គុយរង់ចាំនៅតំបន់ព្រំដែនអាមេរិក-ម៉ិកស៊ិក ថ្ងៃទី១៥វិច្ឆិកា

ជនចំណាកស្រុកខ្លះបានតោងឡើងរបាំងព្រំដែន ខណៈពេលទាហានអាមេរិកកំពុងឈរសម្លឹងមើល

ពួកគេរកគ្រប់វិធីដើម្បីបានចូលទឹកដីនៃក្តីសុបិន

ជនអន្តោប្រវេសន៍ឈរសម្លឹងទៅកាន់ទឹកដីអាមេរិកតាមប្រហោងនៃរបាំងព្រំដែន

កងកម្លាំងល្បាតព្រំដែនអាមេរិកបាន«នាំខ្លួន» ជនចំណាកស្រុកHonduras, ដែលឈ្លបចូលទឹកដីអាមេរិកនៅថ្ងៃទី១៤ ខែវិច្ឆិកា

របាំងព្រំដែនដើម្បីរារាំងជនអន្តោប្រវេសន៍ចូលមកអាមេរិកពីប្រទេសម៉ិកស៊ិក

កងកម្លាំងល្បាតព្រំដែនអាមេរិកកំពុងយាមកាមនៅតំបន់ព្រំដែនអាមេរិក-ម៉ិកស៊ិក

បុរសម្នាក់កាន់ទង់ជាតិអាមេរិកឈរលើឆ្នេរសមុទ្រនៅ San Diego អាមរិក ថ្ងៃទី១៤វិច្ឆិកា

ជនចំណាកស្រុកមួយចំនួនកំពុងសម្រាកក្បែរព្រំដែនអាមេរិក-ម៉ិកស៊ិកថ្ងៃទី១៥វិច្ឆិកា៕លីសា

