Sputnik ឱ្យដឹងថា «ឯកសណ្ឋានប្រឆាំងសម្ពាធថ្មីសម្រាប់បើកបរយន្តហោះប្រយុទ្ធ Su-57 បានឆ្លងកាត់ការត្រួតពិនិត្យច្រើនលើកនៅរោងចក្រ ហើយពេលនេះកំពុងឈានចូលដំណាក់កាលការសាកល្បង ជាក់ស្តែង។ ពួកអ្នកបើកបរយន្តហោះបានសាកល្បងប្រើប្រាស់ឯកសណ្ឋាននេះក្នុងការហោះហើរមួយចំនួនកន្លងមក។

ប្រភពដដែលឱ្យដឹងថា ឯកសណ្ឋាននេះនឹងត្រូវដាក់ឱ្យផលិតក្រោយពេលពិសោធន៍រួច ប៉ុន្តែគេមិនបានទម្លាយប្រាប់ពេលវេលាជាក់លាក់ទេ។
ឯកសណ្ឋានប្រឆាំសម្ពាធថ្មីនេះផលិតដោយក្រុមហ៊ុន Zvezda របស់រុស្ស៊ី ដែលអាចជួយឱ្យអ្នកបើកបរយន្តហោះទប់ទល់បានកម្លាំងសម្ពាធដល់កម្រិត 9 G ក្នុងអំឡុងពេល៤០នាទី វេលាដែលយន្តហោះត្រូវបង្កើនល្បឿនប្រថុចញ៉ុច ហើយបើគ្មានវាទេ នោះអ្នកបើកបរយន្តហោះអាចសន្លប់បាន។
Su-57 គឺជាយន្តហោះប្រយុទ្ធបំបាំងកាយជំនាន់ទី៥ ត្រូវបានរុស្ស៊ីអភិវឌ្ឍន៍ដើម្បីប្រជែងជាមួយ F-22, F-35 របស់អាមេរិក។ទោះយ៉ាងណា រុស្ស៊ីទើបមានកងយន្តហោះ Su-57 តែ១២គ្រឿងប៉ុណ្ណោះ៕សូយន