ពួកអ្នកវិទ្យាសាស្រ្តទូន្មានសារជាតិគីមីមួយប្រភេទត្រូវបានប្រើប្រាស់ក្នុងសាប៊ូ និងថ្នាំដុសធ្មេញ អាចធ្វើឲ្យកើនហានិភ័យមហារីកពោះវៀន ។
ការពិសោធន៍លើសត្វកណ្តុរបង្ហាញថា សារជាតិ triclosan មានក្នុងសាប៊ូ, ថ្នាំដុសធ្មេញ… អាចនាំដល់ជំងឺរលាកពោះវៀន (IBD) ដោយសារវាធ្វើឲ្យប្រែប្រួលប្រព័ន្ធបាក់តេរីផ្លូវពោះវៀននៅសត្វកណ្តុរ ។
ការពិសោធន៍បង្ហាញភស្តុតាងដំបូងថា triclosan អាចមានឥទ្ធិពលអាក្រក់ដល់សុខភាពផ្លូវពោះវៀន ។
ពួកវេជ្ជបណ្ឌិតបច្ចុប្បន្ន កំពុងអំពាវនាវឲ្យស៊ើបអង្កេតជាបន្ទាន់ សំដៅកំណត់ឥទ្ធិពលរបស់សមាសធាតុនេះទៅដល់សុខភាព ព្រោះវាត្រូវបានប្រើប្រាស់ទូលំទូលាយក្នងុផលិតផលជាច្រើន ។
តាមលទ្ធផលស្រាវជ្រាវថ្មីៗរបស់រដ្ឋាភិបាលអាមេរិក សារជាតិគីមីនេះអាចត្រូវបានរកឃើញក្នុង ៧៥% នៃគំរូទឹកនោម ។ សារជាតិ Triclos ត្រូវបានរកឃើញក្នុងជាង ២០០០ ផលិតផល រួមមានថ្នាំដុសធ្មេញ និងថែមទាំងរបស់លេងសម្រាប់ក្មេង ។
ការស្រាវជ្រាវលើសត្វបង្ហាញថា triclosan មានលទ្ធភាពធ្វើឲ្យប្រែប្រួលប្រព័ន្ធអ័រម៉ូន នៅទាំងបុរសនិងស្រ្តី ។ ការពិសោធន៍ផ្សេងៗទៀតក៏រកឃើញថា សារជាតិនេះធ្វើឲ្យកើនស្ថានភាពស៊ាំអង់ទីប៊ីយ៉ូទិក ដែលជាស្ថានភាពមួយត្រូវបានអ្នកជំនាញការចាត់ទុកជាគ្រោះគំរាមកំហែងធំចំពោះមនុស្សជាតិ ៕លីសា