ស្តាប់ភ្លេងបណ្តើរ ហាត់ប្រាណ ឬលេងកីឡាបណ្តើរ ពិតជាអាចជួយបង្កើនការស៊ូទ្រាំសម្រាប់អ្នកហាត់ ។ ពួកអ្នកវិទ្យាសាស្ត្រជឿថា តន្ត្រីធ្វើសកម្មភាពដូចជាសារជាតិកាតាលីករមួយ ជួយកែប្រែឲ្យប្រសើរឡើងសភាពផ្លូវចិត្ត និងរំញោចសរីរាង្គ ។
ពួកអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យបច្ចេកវិទ្យាតិចសាស (អាមេរិក) ជឿថា វេជ្ជបណ្ឌិតគួរទូន្មានគ្រប់គ្នាឲ្យស្តាប់ភ្លេងបណ្តើរ ហ្វឹកហាត់បណ្តើរ ព្រោះនោះជាវិធីមួយជួយជំរុញថាមពលហ្វឹកហាត់ ។
ការស្រាវជ្រាវនៅរកឃើញថា តន្ត្រីនូវរំញោចស្មារតី និងសារជាតិគីមីបង្កើនចលនាក្នុងខួរក្បាល ។
ក្រុមស្រាវជ្រាវបានដំណើរការលើមនុស្ស ១២៧ នាក់ មានអាយុ ៥៣ ឆ្នាំ ។ ពួកគេត្រូវបានសំណូមពររត់កាន់តែយូរកាន់តែល្អ និងត្រូវបានតាមដានចង្វាក់បេះដូង ។ ពាក់កណ្តាលនៃអ្នកចូលរួមពិសោធន៍ត្រូវបានឲ្យពាក់កាសត្រចៀកស្តាប់ភ្លេង ហើយពាក់កណ្តាលទៀតពាក់កាសដែរ តែពុំមានភ្លេង ។
លទ្ធផលបង្ហាញថា អ្នកស្តាប់ភ្លេងបណ្តើរ រត់បណ្តើរ អាចហាត់បានយូរជាងប្រៀបនឹងអ្នកមិនស្តាប់ភ្លេង ។ អាស្រ័យហេតុនេះ ប្រសិទ្ធភាពសុខភាពក៏ខ្ពស់ជាង ៕លីសា