បណ្ដាមេដឹកនាំប្រទេស២១ របស់វេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចទ្វីបអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅថ្ងៃទី១៨វិចិ្ឆកា បានបញ្ចប់សន្និសីទកំពូលលើកទី២៦ នៅ Papua New Guinea, ដោយគ្មានសេចក្តីថ្លែងការណ៍រួម។ មូលហេតុបឋមនោះគឺអាស្រ័យដោយមហាអំណាចសេដ្ឋកិច្ចលំដាប់ដំបូងពិភពលោកគឺអាមេរិកនិងចិនមានការខ្វែងគំនិតយ៉ាងជ្រាលជ្រៅចំពោះបញ្ហាពាណិជ្ជកម្មនិងវិនិយោគទុន។

នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្ររបស់ APEC ដែលបញ្ចប់ទៅដោយគ្មានសេចក្តីថ្លែងការណ៍រួមជាផ្លូវ ការនោះ។
ថ្លែងទៅកាន់អ្នកកាសែតក្រោយពេលសន្និសីទបិទបញ្ចប់ នាយករដ្ឋមន្ត្រី Papua New Guinea Peter O’Neill ឱ្យដឹងថា ជាប្រទេសម្ចាស់ផ្ទះ Papua New Guinea នឹងចេញសេចក្តីថ្លែងការណ៍ក្នុងនាមប្រធានសន្និសីទនៅថ្ងៃទី១៨វិច្ឆិកា ។
ទោះបីប្រធានរដ្ឋចិន Xi Jinping និងអនុប្រធានាធិបតីអាមេរិក Mike Pence បានថ្លែងសុន្ទរកថាវាយប្រហារគ្នាទៅវិញទៅមកយ៉ាងណាក្តី – មូលហេតុធ្វើឱ្យមិនអាចចេញសេចក្តីថ្លែងការណ៍រួម ប៉ុន្តែនៅយប់ថ្ងៃទី១៧វិច្ឆិកា លោក Pence អះអាងថា លោកបានជួបពិភាក្សា២លើកជាមួយប្រធានរដ្ឋចិនXi Jinping ហើយភាគីទាំងសងខាងបានមានការសន្ទនាគ្នាត្រង់ទៅត្រង់មក។
គួររំលឹកថា សន្និសីទ APEC នៅPapua New Guinea បានប្រព្រឹត្តទៅពីរថ្ងៃ១៧ដល់១៨វិច្ឆិកា ហើយជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន សន្និសីទនេះបានបញ្ចប់ទៅដោយគ្មានសេចក្តីថ្លែងការណ៍រួម។
កាលពីឆ្នាំ២០១២ មជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់និងវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជាដែលជាប្រធាន អាស៊ានប្តូរវេនពេលនោះ ជុំវិញបញ្ហាមិនមានសេចក្តីថ្លែងការណ៍រួមក្រោយពេលបិទអង្គប្រជុំ។
ឥឡូវ…៕សូយន