រូបវិទូ Cheng Kaijia ដើរតួនាទីយ៉ាងធំធេងក្នុងដំណើរការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ចិនក្នុងអំឡុងច្រើន ទសវត្សមកហើយ។

ស្ថានីយ RT បានចុះផ្សាយព័ត៌មានថា លោក Cheng Kaijia ដែលជាបុគ្គលដ៏សំខាន់ក្នុងកម្មវិធីនុយក្លេអ៊ែររបស់ចិន បានទទួលមរណភាពនៅប៉េកាំង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ក្នុងជន្មាយុ១០០ឆ្នាំ ។
តាមមូលនិធិ HLHL នៅហុងកុង ដែលជំនាញផ្តល់រង្វាន់ឱ្យអ្នកវិទ្យាសាស្ត្រចិនបានលើកឡើងថា៖ លោក Cheng មានគុណបំណាច់ដោយបានសកម្មចូលរួមការស្រាវជ្រាវ អភិវឌ្ឍ និងសាកល្បងគ្រាប់បែកនុយក្លេអ៊ែរដំបូងរបស់ចិន«ក្នុងក្របខ័ណ្ឌទ្រឹស្តី បច្ចេកទេស
ពិសោធន៍ និងវិទ្យាសាស្ត្រ»។
ពិសេសលោក Cheng ដោះស្រាយបាននូវបញ្ហាសំខាន់ក្នុងដំណើរការផលិតអាវុធនុយក្លេអ៊ែរ គ្រាដែលលោកបង្កើតបានទម្រង់ទ្រឹស្តីបទអំពីយន្តការផ្ទុះនៅខាងក្នុងគ្រាប់បែកនុយក្លេអ៊ែរ។
កាលពីឆ្នាំ១៩៦០ រូបវិទូនេះក៏បានគណនាសីតុណ្ហភាពនិងសម្ពាធនូវស្នូរផ្ទុះគ្រាប់បែកនុយក្លេអ៊ែរដោយពុំមានការប្រើប្រាស់ Computer ទេ។ លោកក៏ចូលរួមក្នុងការផលិតគ្រាប់បែកអ៊ីដ្រូហ្សែនរបស់ចិននៅឆ្នាំ១៩៦៧ ។
តាមមូលនិធិខាងលើដដែល អ្នកវិទ្យាសាស្ត្ររូបនេះនូវបានស្រាវជ្រាវអំពីឥទ្ធិពលនៃការបំផ្ទុះនុយក្លែអ៊ែរនិងសកម្មចូលរួមក្នុងកម្មវិធីស្រាវជ្រាវសំដៅកាត់បន្ថយប្រតិកម្មទាក់ទងដល់វិទ្យុសកម្មនុយក្លែអ៊ែរផងដែរ៕សូយន