Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បង្ក​គ្រោះថ្នាក់ បុក​ប៉ើង​អ្នក​ថ្មើរជើង​ក្នុង​ល្បឿន​ដ៏​…​លឿន​គួរឲ្យខ្លាច (​មាន​វីដេអូ​)

spot_img

​ហេតុការណ៍ គួរ​ឲ្យ​ស្រៀវស្រើប​នេះ កើតឡើង​នៅ​យប់​ថ្ងៃ​ទី ១២ ខែវិច្ឆិកា កន្លងទៅ នៅ​ទីក្រុង Luzhou ខេត្ត​អាន​ហ៊ុយ ប្រទេស​ចិន ។​

​តាម​នោះ​ស្ត្រី ៣​នាក់ កំពុងកាន់​ដៃ​គ្នា​ដើរ​ឆ្លងថ្នល់​លើ​គំនូស​សម្រាប់​អ្នក​ថ្មើរជើង ស្រាប់តែ​រថយន្ត​ខ្មៅ​មួយ បាន​បោះពួយ​សំដៅ​ក្នុង​ល្បឿន​យ៉ាង​លឿន ។​

​ស្ត្រី​២​នាក់ បាន​គេច​ខ្លួន​ផុត ប៉ុន្តែ​មាន​ម្នាក់​ត្រូវ​រថយន្ត​បំបុក​ខ្ទាត​ក្នុង​១​ប៉ប្រិចភ្នែក ។ ក្រោយ​បង្កហេតុ ជនល្មើស​បាន​រត់​បន្ត ដោយ​ពុំ​រវល់​នឹង​ហេតុការណ៍​ដែល​ខ្លួន​ទើប​បង្ក ។ រឿងរ៉ាវ​កើតឡើង​ក្នុងអំឡុង ១០​វិនាទី​ប៉ុណ្ណោះ ។​

​ក្រោយ​បង្កហេតុ​អ្នកបើកបរ​គេចខ្លួន ។​

​ស្ត្រី​រងរបួស​បាន​ស្លាប់ នៅ​យប់​ថ្ងៃទី ១៣ ខែវិច្ឆិកា ព្រោះ​របួស​ធ្ងន់ធ្ងរ​ពេក ។ ប៉ូលិស​បាន​រកឃើញរ​ថ​យន្តនេះ​ចតចោល​នៅ​មាត់ទ្វារ​ក្រុមហ៊ុនមួយ ប៉ុន្តែ​ពុំ​មាន​អ្នកបើកបរ​ទេ ។​

​យ៉ាងនេះ​ក្តី​នៅ​ល្ងាច​ថ្ងៃ​ដដែល វេលា​ម៉ោង ១៥​និង​០០ ប៉ូលិស​ក្របួច​បាន​អ្នកបើកបរ​បង្កហេតុ ហើយ​កំពុង​អង្កេត​មើលថា​តើ​អ្នកបើកបរ​រូបនេះ មាន​ស្រវឹងស្រា​នៅ​ពេល​បើកបរ​ដែរឬទេ ដើម្បី​កាត់ទោស​ទៅ​តាម​នោះ ៕ ចន្ទ្រា​

​គ្រោះថ្នាក់​តែ​ក្នុង​១​ប៉ប្រិចភ្នែក​!​

spot_img
×