Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង ៣​នេះ ងាយ​នឹង​ធ្វើឲ្យ​ក្រពះ​របស់​អ្នក​មាន​បញ្ហា​ណាស់​

​​ជំងឺ​ក្រពះ ជា​ជំងឺ​ដែល​មនុស្ស​ភាគច្រើន​ប្រឈមមុខ​ក្នុងពេល​បច្ចុប្បន្ន​។ ដូចនេះ តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ធ្វើឲ្យ កើត​មាន​ជំងឺ​នេះ​ទៅ​?

១. នៅពេល​ដែល​អ្នក​បរិភោគ​ច្រើន ហើយ​លឿន នោះ​វា​នឹង​អាច​ធ្វើឲ្យ​ក្រពះ​របស់​អ្នករង​សម្ពាធ​ជាខ្លាំង​។ ដូចនេះ អ្នក​គួរតែ​កុំ​ពិសារ​ច្រើនពេក ដោយ​គួរតែ​បរិភោគ​ឲ្យ​ទៀង​ពេល និង​បរិមាណ​ត្រឹមត្រូវ ទើប​អាច​រក្សា​ក្រពះ​អ្នក​ឲ្យ មាន​សុខភាព​ល្អ​។

២. បរិមាណ​នៃ​អាហារ​ដែល​អ្នក​ពិសារ បើ​គ្មាន​របៀបរបប វា​នឹង​ធ្វើឲ្យ​អ្នក​ងាយ​កើត​មាន​ជំងឺ​ក្រពះ​ខ្លាំង​។ នៅពេល ដែល​អ្នក​ញ៉ាំ​តិចពេក ឬ​ច្រើន​ពេក សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​ក្រពះ​ទាំងអស់​។​

៣. នៅពេល​ដែល​អ្នក​ញ៉ាំ​ស្រា និង​ជក់បារី នឹង​ធ្វើឲ្យ​ក្រពះ​អ្នក​ឆាប់​ខូច​ខ្លាំងណាស់​។ ដូចនេះ វា​នឹង​អាច​ឈឺ​បាន គ្រប់ពេល​។​

​ប្រភព ៖ buzzlife

សុភ័ក្ត្រ

×