Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សាហាវ​មែន​! គេ​កំពុង​ពិសារ​អាហារ​លក្ខណៈ​គ្រួសារ​នៅ​ដី​វាល​ស្រូបយក​ខ្យល់អាកាស​សុខៗ ស្រាប់​តែ​​បើក​រថយន្ត​​បុក​រះ​ទាំង​កម្រោល បណ្តាល​ឲ្យ​… (​វីដេអូ​)

​ស្ត្រី​ម្នាក់​បាន​ស្លាប់​គួរ​ឲ្យ​អាសូរ និង​មនុស្ស​៤​នាក់​ផ្សេងទៀត​បាន​រងរបួស នៅក្នុង​ហេតុការណ៍​រថយន្ត 4WD ១​គ្រឿង បាន​បើក​បុក​រះ​ទាំង​កម្រោល ទៅលើ​កន្លែង​ពិសារ​អហារ​ពេល​ល្ងាច នៅ​ដី​វាល​ខាងក្រៅ​ភោ​ជនី​ដ្ឋា​ន​មួយកន្លែង នៅ Taman Equine, Seri Kembangan ប្រទេស​សិង្ហ​បុរី នា​វេលា​ម៉ោង ៨ និង ១៥ នាទី យប់​ថ្ងៃទី​១៨ វិច្ឆិកា ។​

​យោងតាម The Star បាន​ឲ្យ​ដឹងថា រថយន្ត​១​គ្រឿង បាន​បោះពួយ​យ៉ាង​លឿន ចូល​តុ​អាហារ​មួយ នៅ​តំបន់​វាល​ស្រស់ស្រូប​ខ្យល់អាកាស នៃ​មជ្ឈមណ្ឌល​លក់ទំនិញ ស្ថិត​តាម​បណ្តោយ​ផ្លូវ Jalan Equine 9B ។ បន្ទាប់​បើក​បុក​ដំបូង អ្នកបើកបរ​នោះ បាន​បើក​ចាកចេញ និង​ទៅ​ព្រលះ​នឹង​រថយន្ត​អស់​៣​គ្រឿង​ថែមទៀត​នៅ​ទីនោះ ។​

​កាសែត​នេះ​បន្តថា គ្មាន​សាក្សី​ណា​ម្នាក់ អាច​គ្រប់គ្រង​កត់ចំណាំ​បាន​ស្លាក​លេខ​រថយន្ត​បង្ក​នេះ​ទេ ។ ជនរងគ្រោះ​ត្រូវបាន​នាំយកទៅ​សង្គ្រោះ​នៅឯ​កាន់​មន្ទីរពេទ្យ Serdang ភ្លាមៗ​ផងដែរ ។​

​ផ្អែក​តាម​របាយការណ៍​ដោយ Sinar Harian នោះ​ស្ត្រី​អាយុ ៥៧ ឆ្នាំ​ម្នាក់ ដែល​បាន​ស្លាប់ គឺជា​ជនជាតិ​ម៉ាឡេស៊ី គាត់​មានឈ្មោះ Wong Sow Lin ខណៈ​ជនរងគ្រោះ​៤​នាក់​ផ្សេងទៀត ត្រូវបាន​ស្គាល់​មាន​ទី​១.​ឈ្មោះ Wong Mei Hwa អាយុ ៣៦ ឆ្នាំ​, ទី​២.​ឈ្មោះ Lei Kok Lu អាយុ ៧១ ឆ្នាំ​, ទី​៣.​ឈ្មោះ Leong Eng How អាយុ ៣៥ ឆ្នាំ និង​ទី​៥.​ឈ្មោះ Vial Sian Mung អាយុ ៣៣ ឆ្នាំ ជនជាតិ​មី​យ៉ាន់​ម៉ា ។​

Sinar Harian ក្រោយមក បាន​បញ្ជាក់ថា ជនសង្ស័យ​បាន​រត់គេចខ្លួន បន្ទាប់​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ដ៏​សាហាវ​នេះ ប៉ុន្តែ ក្រោយមក ត្រូវបាន​ប៉ូលីស​តាម​ចាប់ខ្លួន​នៅវេលា​ម៉ោង ១ និង ៤៣ នាទី ថ្ងៃនេះ (១៩ វិច្ឆិកា​) ។​

​តាមរយៈ​ការធ្វើ​តេស្ត​ទឹកនោម ត្រូវបាន​រកឃើញថា​អវិជ្ជមាន ។ ទោះយ៉ាងណា បើ​យោងតាម Ismadi គំរូ​ឈាម​របស់​ជនសង្ស័យ ក៏ត្រូវ​បាន​យកទៅ​ពិនិត្យ​ដើម្បី​ធ្វើតេស្ត​រក​សារជាតិ​អាកុល ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ worldofbuzz)​

×