តាម Fox News ហ្វូងជនអន្តោប្រវេសន៍ជិត៣.០០០នាក់ គិតថានឹងទទួលបានភាពកក់ក្តៅក្នុងអំឡុងមួយខែកន្លង មកជាបន្តទៀត ប៉ុន្តែឥឡូវនេះពួកគេត្រូវបានពលរដ្ឋម៉ិកស៊ិកធ្វើការប្រឆាំងយ៉ាងខ្លាំងក្លា ខណៈពេលដែលពួកគេទៅ ដល់តំបន់ព្រំដែនជាប់ជាមួយរដ្ឋ California អាមេរិក។

ជនអន្តោប្រវេសន៍ភាគច្រើនកំពុងប្រមូលផ្តុំគ្នាដេកនៅតារាងបាល់មួយ នាមជ្ឈមណ្ឌលកីឡា ទីក្រុង Tijuana ដែលពីក្រៅត្រូវហ៊ុមព័ទ្ធដោយដែកលួសបន្លា។ ព័ត៌មានអំពីការដែលជនចំណាកស្រុកទាំងនេះស្រែកឡូឡា ជេរប្រទេច គប់ដុំថ្ម វាយតប់គ្នា បានកើតឡើងជាប្រចាំ។ ប្រហែលជាទ្រាំលែងបាន ទើបចៅហ្វាយក្រុង Tijuana Juan Manuel Gastelum បានហៅជនចំណាកស្រុកទាំងនោះគឺជា«ពួកឈ្លើង» ហើយផ្តើមយោបល់ថា គួរធ្វើប្រជាមតិមួយពីការអនុញ្ញាតឱ្យអ្នកទាំងនោះបាននៅទីក្រុងនេះដែរឬទេ។
ជនចំណាកស្រុកទាំងនោះកំពុងច្រានម៉ិកស៊ិកឱ្យធ្លាក់ក្នុងសភាពលំបាក ម្យ៉ាងត្រូវប្រឈមនឹងការគំរាមពីសំណាក់អាមេរិកក៏ដូចជាបញ្ហានយបាយក្នុងប្រទេស។ការចាប់ ឬបណ្ដេញជនចំណាកស្រុក ប្រាកដជាធ្វើឱ្យប្រធានាធិបតីអាមេរិក Donald Trump សប្បាយចិត្ត ប៉ុន្តែវានឹងបង្កបញ្ហាថារដ្ឋាភិបាលម៉ិកស៊ិករណបអាមេរិក។
សង្គ្រាមធ្វើឱ្យពលរដ្ឋត្រូវចំណាកស្រុក ហើយរងទទួលនូវការមើលស្រាលបែបនេះឯង៕សូយន