គេហទំព័រ Rappler ឱ្យដឹងថា ពួកគេមានប្រភពឯករាជ្យបីបញ្ជាក់ថា មន្ត្រីនៃប្រទេសនេះកំពុងធ្វើពង្រាងកិច្ចព្រមព្រៀងមួយ ហើយអាចនឹងត្រូវចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់លោកXi Jinping ទៅកាន់ក្រុង Manila ។

ព័ត៌មាននេះនៅត្រូវបានបញ្ជាក់ដោយព្រឹទ្ធសភាគណបក្សប្រឆាំងពីររូប កាលពីថ្ងៃចន្ទ ទី១៩ខែវិច្ឆិកា។
តាម Rappler ដដែល គឺគិតត្រឹមល្ងាចថ្ងៃចន្ទ ពោលគឺមួយថ្ងៃមុនពេលលោក Xi ចាប់ផ្តើមដំណើរទសន្សកិច្ចរបស់លោករយៈពេលពីរថ្ងៃនៅហ្វីលីពីន ក៏ពង្រាងកិច្ចព្រមព្រៀងនេះពុំទាន់ត្រូវបានបញ្ចប់។
វិមានប្រធានាធិបតីហ្វីពីពីន និងក្រសួងការបរទេសប្រទេនេះ សុទ្ធតែសម្ងំស្ងៀម ពុំមានប្រតិកម្មអ្វីទាំងអស់។
មុននោះ ប្រមុខការទូត Teodoro “Teddyboy” Locsin Jr ធ្លាប់បានសរសេរលើ Twitter កាលពីថ្ងៃទី៨ ខែវិច្ឆិកាថា ៖ «ក្រសួងការបរទេសបដិសេធត្រង់ៗថា ក្រសួងគ្មានព័ត៌មានណាមួយ ឬបានចូលរួមក្នុងទំនាក់ទំនងប្រេងកាតណាមួយឡើយ។ គឺគ្មានទាំងអស់»។ លោកថែមទាំងនិយាយថា នេះពុំមែនជាសិទ្ធិរបស់ក្រសួងការបរទេស (DFA) ឡើយ ព្រោះរឿងនេះគឺជាវិស័យ«ផ្តាច់មុខ»របស់ក្រសួងថាមពល (DOE)៕សូយន