ក្រួសតម្រងនោម ជាជំងឺយុគសម័យមួយ តែអ្នកអាចបង្ការបញ្ចៀសវាបានដោយរបៀបរស់នៅ និងបរិភោគត្រឹមត្រូវ ។ ខាងក្រោមនេះជាវិធីមួយចំនួនជួយអ្នកដោះស្រាយក្រួសតម្រងនោមដោយមិនចាំបាច់វះកាត់ ។
. ទទួលទានទឹកច្រើន
ទឹកត្រូវបានចាត់ទុកថាជាឱសថទេវតារបស់ជីវិត ។ វាជួយរក្សាកម្រិតទឹកឲ្យរាងកាយ, ជួយតម្រងនោមបំបែករំលាយសារជាតិរ៉ែ និងសារជាតិជីវជាតិ ក៏ដូចជាជំរុញដំណើរការរំលាយអាហារ ។ ទឹកជួយកម្ចាត់ចេញរាងកាយនូវសារជាតិពុល អាចបង្កគ្រោះថ្នាក់ឲ្យតម្រងនោម ។ អ្នកកើតក្រួសតម្រងនោមគួរទទួលទានទឹកពី ៧ ទៅ ៨ កែវក្នុង១ថ្ងៃ ដើម្បីកម្ចាត់គ្រាប់ក្រួសចេញតាមទឹកនោម ។
. ទឹកក្រូចឆ្មារ និងប្រេងអូលីវ
ការគួបផ្សំរវាងទឹកក្រូចឆ្មារនិងប្រេងអូលីវ ជាឱសថមួយដ៏ប្រសិទ្ធភាព ដើម្បីកម្ចាត់ក្រួសតម្រងនោម ។ អ្នកកើតក្រួសតម្រងនោមគួរទទួលទានភេសជ្ជៈនេះរាល់ថ្ងៃ រហូតដល់ពេលគ្រាប់ក្រួសត្រូវកម្ចាត់ចេញអស់ ។
. ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះផ្លែប៉ោមផ្ទុកអាស៊ីតស៊ីទ្រិក ត្រូវបានចាត់ទុកថាមានលទ្ធភាពជំនួយដំណើរការបំបែកក្រួសតម្រងនោមទៅជាគ្រាប់តូចៗ ។ វាជួយកម្ចាត់ក្រួសតម្រងនោមតាមរយៈបំពង់បង្ហូរនោម ។ ការទទួលទានទឹកខ្មេះប៉ោម ជួយកម្ចាត់ជាតិពុល និងសម្អាតក្រួសតម្រងនោម ។
អ្នកអាចទទួលទានទឹកខ្មេះប៉ោម២ស្លាបព្រា លាយជាមួយទឹកក្តៅឧណ្ឌៗរាល់ថ្ងៃៗ រហូតដល់ពេលគ្រាប់ក្រួសត្រូវកម្ចាត់ចេញទាំងស្រុង ។
. ផ្លែទទឹម
ផ្លែទទឹមមានសារជាតិជីវជាតិជាច្រើន ល្អបំផុតសម្រាប់សុខភាព ។ ទឹកផ្លែទទឹមជាភេសជ្ជៈធម្មជាតិមួយដ៏ល្អ ជួយរក្សាសំណើមឲ្យសរីរាង្គ ។ វាក៏រួមចំណែកក្នុងការកម្ចាត់ក្រួសតម្រងនោម ។
. សក់ពោត
សក់ពោតតែងត្រូវគេបោះចោល ដោយមិនបានដឹងពីប្រសិទ្ធភាពក្នុងការកម្ចាត់ក្រួសតម្រងនោម ។ សក់ពោតអាចដាំឲ្យពុះជាមួយទឹកដើម្បីទទួលទាន ។ វាពុំត្រឹមតែជួយទប់ស្កាត់ការកកើតក្រួសតម្រងនោម តែថែមទាំងជួយឲ្យបត់ជើងតូចស្រួលទៀតផង ៕លីសា