ផ្លែឈើល្អសម្រាប់សុខភាព តែចំពោះផ្លែឈើមួយចំនួន ប្រសិនទទួលទាននៅពេលយប់ នឹងបង្កផលវិបាកចំពោះសុខភាពទៅវិញ ។
. ផ្លែទៀប
ទៀបសម្បូរវីតាមីន C, មានតួនាទីសំខាន់ក្នុងការបង្កើនប្រព័ន្ធអង្គបដិបក្ខឲ្យរាងកាយ ។ ផ្លែទៀបតែ១ផ្លែ ក៏ផ្គត់ផ្គង់ដល់ទៅ ១/៥ បរិមាណវីតាមីន C ដែលសរីរាង្គត្រូវការ ។
ប៉ុន្តែ ទៀបផ្ទុកបរិមាណស្ករខ្ពស់គួរសម ហេតុនេះប្រសិនទទួលទានពេលយប់ នឹងធ្វើឲ្យកើនជាតិស្ករក្នុងឈាម ។
. ម្នាស់
ម្នាស់មានប្រសិទ្ធភាពជួយបញ្ចុះទម្ងន់យ៉ាងល្អ ប៉ុន្តែ អ្នកមិនគួរទទួលទានវានៅពេលយប់ ដោយសារវាមានផ្ទុកបរិមាណស្ករខ្ពស់ នឹងធ្វើឲ្យឡើងទម្ងន់មិនអាចគ្រប់គ្រងបាន ។ ពិសេសចំពោះអ្នកជំងឺទឹកនោមផ្អែម នឹងធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ ។
. ផ្លែប៊័រ
ផ្លែប៊័រមានប្រសិទ្ធភាពយ៉ាងល្អក្នុងការប្រឆាំងរលាក, ការពារភ្នែក, ល្អសម្រាប់សរសៃឈាមបេះដូង, ទប់ស្កាត់មហារីក, ប្រឆាំងភាពចាស់… ។
ប៉ុន្តែបរិមាណជាតិខ្លាញ់ដ៏ខ្ពស់ក្នុងផ្លែប៊័រ ប្រសិនទទួលទានច្រើននៅពេលយប់ នឹងធ្វើឲ្យឡើងទម្ងន់, មិនតែប៉ុណ្ណោះ នៅធ្វើឲ្យកើនលីពីដក្នុងឈាម ។
. ទុរេន
ទុរេនត្រូវបានចាត់ទុកជា «ស្តេច» របស់ផ្លែឈើ, សម្បូរទៅដោយសារជាតិជីវជាតិ, ល្អសម្រាប់ឆ្អឹង, បេះដូង, សាច់ដុំ, អាចជួយព្យាបាលទល់លាមក, បង្ការជំងឺខ្វះឈាម,… ប៉ុន្តែ ២/៣ របស់សាច់ទុរេនសុទ្ធតែជាស្ករ និងផ្ទុកបរិមាណជាតិខ្លាញ់ខ្ពស់ជាង ៣ ដង ប្រៀបនឹងផ្លែឈើដទៃ ។ ដូច្នេះមិនត្រូវទទួលទានវានៅពេលយប់ ពិសេសចំពោះអ្នកចង់សម្រកទម្ងន់ និងអ្នកជំងឺទឹកនោមផ្អែម ។
. មង្ឃុត
ប្រសិទ្ធភាពរបស់មង្ឃុតគឺបង្កើនប្រព័ន្ធអង្គបដិបក្ខ, ការពារសរសៃឈាមបេះដូង, ប្រឆាំងទឹកនោមផ្អែម, ប្រឆាំងរលាក, ជួយបញ្ចុះទម្ងន់, ទប់ស្កាត់មហារីក… ប៉ុន្តែទទួលទានមង្ឃុតនៅពេលយប់ងាយនឹងនាំដល់ការពុល, អាលែកហ្ស៊ី,… ៕ lលីសា