Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនិច្ចា ក្មេងស្រី​អាយុ​៩​ខែ ត្រូវ​ឪពុកម្តាយ​បង្កើត​យកទៅ​«​បូជាយញ្ញ​»​ដោយ​បោះ​ទម្លាក់​ទៅក្នុង​សមុទ្រ​ (វីដេអូ)

spot_img

តាម news.com.au ប៉ូលិស​ទើប​ប្រកាស​ជា​សាធាធារណៈ​អំពី​ការស្លាប់​របស់​ក្មេងស្រី​ម្នាក់​ដែល​គេ​រកឃើញ​នៅ​ឆ្នេរសមុទ្រ​។ ប៉ូលិស​នៅ​Queensland ឱ្យដឹងថា ឪពុកម្តាយ​របស់​ក្មេងស្រី​អាយុ​៩​ខែ​នេះ បាន​«​បូជាយញ្ញ​»​ក្មេងស្រី​រូបនោះ ។

​តាម​បណ្តា​ប្រភព​ផ្សេងទៀត​ដែល​ប្រាប់ AAP គ្រួសារ​នេះ​មាន​មនុស្ស​៤​នាក់ ត្រូវបាន​គេ​ស្រាវជ្រាវ​ដឹងថា ធ្វើដំណើរ​ពី Gold Coast នៅ​រដ្ឋ Queensland មកកាន់​កំពង់ផែ​Jack Evans Boat នៃ​រដ្ឋ New South Wales, អូស្ត្រាលី កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​ប៉ូលិស​ជឿថា ក្មេងស្រី​នេះ​បាន​ត្រូវ​ឪពុកម្តាយ​បោះ​ចុះ​ពីលើ​កំពង់ផែ បន្សល់ទុក​រទេះរុញ​នៅលើ​គោក​។ បន្ទាប់មក ឪពុកម្តាយ​និង​កូន​ម្នាក់ទៀត​បាន​ជិះ​រថយន្តក្រុង​ត្រឡប់​ទៅ Queensland វិញ​។​

​ឪពុក​ក្មេងស្រី​និយាយថា ក្មេងស្រី​នេះ​ត្រូវ​បិសាច​ចូល​សណ្ឋិត ។​

​ព្រោះតែ​ជឿ​ងប់​ង​ល់​ថា​ក្មេងស្រី​បាន​ត្រូវ​បិសាច​ចូល​សណ្ឋិត ទើប​ពួកគេ​បាន​នាំយក​កូន​ខ្លួន​ទៅ​ទម្លាក់ចោល ក្នុង​សមុទ្រ ហើយ​ត្រូវ​រលក​ទាញយក​ប្រមាណ​៣០​គីឡូម៉ែត្រ​ទៅ​ទើរ​លើស​ឆ្នេរ​សុ​ទ្រ Gold Coast ។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍ ភ្នាក់ងារ​ស៊ើប​អង្ក​ត​បាន​ចាប់​ឃាត់ខ្លួន​ឪពុកម្តាយ​របស់​ម​ក្មេងស្រី​អភ័ព្វ​នោះ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​កាត់ទោស​នៅ​តុលាការ​៕​សូ​យ​ន​

spot_img
×