កាហ្វេក្តៅមានបរិមាណសារជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់ជាងកាហ្វេត្រជាក់ -នេះបើតាមការស្រាវជ្រាវថ្មីមួយនៅអាមេរិកឲ្យដឹង ។
ការស្រាវជ្រាវថ្មីរកឃើញថា កាហ្វេក្តៅផ្តល់គុណប្រយោជន៍សុខភាពមួយចំនួន រួមមានបន្ថយហានិភ័យកើតជំងឺមហារីកមួយចំនួន, ជំងឺទឹកនោមផ្អែម និងជំងឺធ្លាក់ទឹកចិត្ត ។
ក្នុងការស្រាវជ្រាវនេះ, ពួកអ្នកវិទ្យាសាស្រ្តពីសកលវិទ្យាល័យ Thomas Jefferson (អាមេរិក) រកឃើញថា កាហ្វេក្តៅមានបរិមាណសរុបអាស៊ីត titratable ក៏ដូចជាសារជាតិប្រឆាំងអុកស៊ីតកម្មច្រើនជាង ប្រៀបនឹងកាហ្វេត្រជាក់ ៕ លីសា