ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារមានការលំបាកបន្តិច ជានិច្ចកាលត្រូវលើកកម្ពស់ការប្រុងប្រយ័ត្ន ព្រោះគូប្រជែងតែងនៅក្បែររង់ចាំឱកាសកាច់បំបាក់អ្នក។ពុំមានឱកាសវិនិយោគ ល្អបំផុតគួរប្រមូលផ្តុំធ្វើកិច្ចការរបស់ខ្លួនឲ្យបានល្អដើម្បីបញ្ចៀសឥទ្ធិពលដល់ចំណូលសំខាន់។ មនោសញ្ចេតនា ការងារមិនអំណោយផលល្អ សភាពផ្លូវចិត្តមិនរីករាយនាំឲ្យប៉ះពាល់បរិយាកាសគ្រួសារ។ ទិសនាំលាភ ទិសអាគ្នេយ៍ តំណមទិសនិរតី។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំរោង។
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម។ ដោយសារការសំណូមរបស់ដៃគូសហការខ្ពស់ ហេតុនេះអ្នកត្រូវប្រឹងប្រែងជាងនេះទៀត ទើបសង្ឃឹមអាចឆ្លើយតបបាន។ រាល់ផែនការហិរញ្ញវត្ថុបានចាប់ផ្តើមផ្តល់ប្រាក់ចំណេញ។ មនោសញ្ចេតនា សេចក្តីស្នេហាក៏ប្រៀបដូចពន្លករុក្ខជាតិ ចាំបាច់ត្រូវថែទាំ ពូនជ្រុំទើបអាចធំឡើងចេញផ្កា ផ្លែ។ ទិសនាំលាភទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាង ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំខាល ៖ រាសីស្រុតចុះ។ ការងារទោះជួបការលំបាក តែដាច់ខាត ត្រូវអត់ធ្មត់ កុំព្រលែងដៃ។ អន្ទាក់លុយកាក់ធំគួរសម ត្រូវប្រយ័ត្នប្រយែងកុំមានចិត្តលោភលន់។ មនោសញ្ចេតនា ការចាប់បង្ខំដៃគូឲ្យធ្វើអ្វីតាមតែគំនិតខ្លួននឹងធ្វើឲ្យទំនាក់ទំនងរបស់អ្នកទាំង២ កាន់តែតានតឹង។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ស។ អ្នកយកអាសាឆ្នាំ ចរ៕
ឆ្នាំថោះ ៖ រាសីល្អមធ្យម។ ការងារបន្ទាប់ពីភ្លៀងមេឃនឹងស្រឡះ ត្រូវអំណត់ព្យាយាមអ្នកនឹងសម្រេចគោលដៅ។ ថ្ងៃនេះ សមស្របសម្រាប់ការអង្កេតទីផ្សារ កសាងផែនការហិរញ្ញវត្ថុ ។ មនោសញ្ចេតនា ដោយសារតែរឿងលុយកាក់អ្នកទាំង២ងាយនឹងឈ្លោះប្រកែកគ្នា។ ទិសនាំលាភទិសនិរតី តំណមទិសខាងជើង។ ពណ៌នាំសំណាង ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីឡើងខ្ពស់។ រាល់ការប្រឹងប្រែងក្នុងការងាររបស់អ្នកចុងក្រោយក៏ត្រូវបានឆ្លើយតបយ៉ាងសក្តិសម គ្រប់យ៉ាងសុទ្ធតែដំណើរការទៅដោយរលូន។ ថ្ងៃនេះមានឱកាសទាញលាភចូលផ្ទះ។ មនោសញ្ចេតនា បាននៅក្បែរមនុស្សជាទីស្រឡាញ់មានសេចក្តីសុខ និងសុភមង្គល។ ទិសនាំលាភទិសខាងលិច តំណមទិសកើត។ ពណ៌នាំសំណាង ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារមានឱកាសសហការជាមួយដៃគូថ្មី ពង្រីកបន្ថែមវិស័យជំនួញ។ អាចជួបស្គាល់អ្នកមានអំណាច អំណោយផលល្អដល់ការរកស៊ី។ មនោសញ្ចេតនា អ្នកមានគូហើយ នឹងជួបរឿងរីករាយស្មានមិនដល់ មនោសញ្ចេតនាផ្អែមល្ហែមកក់ក្តៅ។ ទិសល្អទិសខាងកើត តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំមមី ៖ រាសីល្អមធ្យម។ គ្រប់ផែនការការងារសុទ្ធតែដំណើរដោយងាយស្រួល មានឱកាសអះអាងខ្លួន ត្រូវថ្នាក់លើជឿជាក់ អ្នករួមការងារគាំទ្រ។ ចង់រកប្រាក់ត្រូវព្យាយាមជួបមិត្តភក្តិ។ មនោសញ្ចេតនា អ្នកបានរៀបការហើយត្រូវរក្សាគម្លាតឲ្យល្អក្នុងទំនាក់ទំនងជាមួយមិត្តភក្តិផ្ទុយភេទ ដើម្បីបញ្ចៀសការយល់ច្រឡំ។ ទិសល្អទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ មានដៃគូប្រតិបត្តិការថ្មី អាចពង្រីកវិស័យថ្មីក្នុងការងារ។ ចំណូលមានដូចធម្មតា ទោះបីមិនបានច្រើនតែសុវត្ថិភាព។ មនោសញ្ចេត ត្រូវយកចិត្តទុកដាក់ច្រើនជាងដល់សុខភាព និងផ្លូវចិត្តរបស់គូស្នេហ៍។ ទិសល្អទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងារ អ្នកបានធ្វើឲ្យបាត់បង់ឱកាសល្អដោយខ្លួនឯង។ ពេលទំនេរគួរអាន និងស្វែងយល់ថែមនូវចំណេះដឹងហិរញ្ញវត្ថុ នឹងជួយជាប្រយោជន៍ដល់អ្នកក្នុងការងារ។ មនោសញ្ចេត មានឱកាសបានជួបមនុស្សក្នុងសុបិន្ត ប៉ុន្តែដោយសារមិនជឿជាក់លើខ្លួនឯង បណ្តាលឲ្យបាត់បង់ឱកាសទៅវិញ។ ទិសល្អទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីល្អមធ្យម ។ អាស្រ័យដោយបានថ្នាក់លើគាំទ្រ ហេតុនេះការងាររបស់អ្នកតែងសម្រេចជោគជ័យជានិច្ច។ ថ្ងៃនេះអាចសាកវិនិយោគ តែមិនត្រូវលោភលន់។ មនោសញ្ចេតនា ៖ ត្រូវបន្ថែមភាពរ៉ូមែនទិច ដើម្បីជួយឲ្យមនោសញ្ចេតនារវាងអ្នកទាំង២ កាន់តែផ្អែមល្ហែម។ ទិសល្អទិសឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ដោយការប៉ាន់ស្មានខុសរបស់ខ្លួនដែលងាយនឹងបង្កគុណវិបត្តិក្នុងការងារ។ ពេលវេលានេះមិនគួរធ្វើការវិនិយោគ ត្រូវរង់ចាំឱកាសថ្មី។ មនោសញ្ចេតនា ការខំប្រឹងជមនះនៅជាមួយដៃគូកាន់តែធ្វើឲ្យអ្នកទាំង២ ឈឺចាប់។ ទិសល្អទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាង ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ ការងារ ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នបង្ការសមិទ្ធផល ពលកម្មរបស់ខ្លួននឹងត្រូវអ្នកដទៃឆក់យកបាត់។ ចេញក្រៅផ្ទះមិនត្រូវយកតាមខ្លួនច្រើននូវលុយកាក់ ឬរបស់មានតម្លៃ។ មនោសញ្ចេតនា ប្រយ័ត្នពាក្យសម្តី និងទង្វើរបស់ខ្លួន កុំធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គូស្នេហ៍ដោយអចេតនា។ ទិសល្អទិសខាងលិច តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ស។ អ្នកយកអាសាឆ្នាំរកា៕