ក្នុងជំហានបញ្ចុះទម្ងន់, ការសម្អាតថ្លើមជាដំណាក់កាលដ៏សំខាន់មួយ ដើម្បីបន្ថយផ្នែកខ្លាញ់លើសនៅត្រង់ពោះ ។ ប្រសិនថ្លើមទ្រុឌទ្រោម នោះសរីរាង្គនឹងមិនអាចកម្ចាត់ជាតិពុលចេញក្រៅ, អាស្រ័យហេតុនេះយើងក៏មិនអាចស្រូបយកបានសារជាតិជីវជាតិចាំបាច់ ។
នោះជាមូលហេតុដែលមនុស្សជាច្រើន ទោះបីបានអនុវត្តន៍វិធីជាច្រើន តែនៅតែមិនអាចបញ្ចុះទម្ងន់បាន ។ ខាងក្រោមនេះ ជារូបមន្តដ៏ប្រសិទ្ធភាពអាចជួយសម្អាតថ្លើម, កម្ចាត់ជាតិពុលចេញក្រៅ, ជួយបំបាត់ខ្លាញ់ក្បាលពោះ។
វត្ថុធាតុដើម ត្រូវការរួមមាន៖ ក្រូចថ្លុង២ផ្លែ ទំហំល្មម, ប៉ោម ៣ ផ្លែ, ក្រូចពោធិ៍សាត់ ១ ផ្លែ និងបន្ទះខ្ញី ៣ សង់ទីម៉ែត្រ ។ បន្ទាប់ពីត្រៀមរួចរាល់ហើយ ចូរយកវាទៅកិនក្នុងម៉ាស៊ីនកិនផ្លែឈើ ។
របៀបទទួលទាន៖ ភេសជ្ជៈដែលទទួលបាន គួរចែកជា២ សម្រាប់ទទួលទាន២ដងក្នុង១ថ្ងៃ ។ ដើម្បីមានប្រសិទ្ធភាពខ្ពស់ អ្នកគួរទទួលទានពេលពោះទទេ និងមិនបរិភោគអ្វី ឬទទួលទានភេសជ្ជៈអ្វីផ្សេងក្នុងរង្វង់ ២ ម៉ោងក្រោយ ។ វិធីល្អបំផុត អ្នកគួរទទួលទាននៅពេលព្រឹក និងយប់មុនចូលគេង ។
អនុវត្តន៍វិធីនេះជាប្រចាំ អ្នកមិនត្រឹមតែអាចសម្អាតជាតិពុលក្នុងថ្លើមប៉ុណ្ណោះទេ តែនៅអាចជួយឲ្យក្បាលពោះរាបស្មើដូចបំណង ៕ រតនៈ