មនុស្សទាំងអស់សុទ្ធតែធ្លាប់ជួបប្រទះបញ្ហាទល់លាមក ក្នុងជីវិតរបស់ពួកគេ។ ការទល់លាមកអាចកើតឡើងនៅពេល ដែលប្រព័ន្ធរំលាយអាហារមិនដំណើរការបានត្រឹមត្រូវ។
ការទល់លាមកត្រូវបានគេយល់ជាទូទៅថា ចលនាពោះវៀនមិនធម្មតា ឬពិបាកក៏ដូចជាមាន ចលនាពោះវៀន តិចជាង 3 ដងក្នុងមួយសប្តាហ៍។ ប្រសិនបើអ្នកធ្លាប់មានអាការៈទល់លាមកដែលមានរយៈពេលយូរជាង 1 សប្តាហ៍ឬសម្គាល់ឃើញថាមានការប្រែប្រួលនៃទម្លាប់ពោះវៀនអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ។
ការដឹងពីការទល់លាមកដោយការយល់ដឹងអំពីរោគសញ្ញានិងមូលហេតុរបស់វាអាចជួយឱ្យអ្នកបកស្រាយសាររបស់រាងកាយឱ្យបានច្បាស់ជាងមុន។
មានរឿងជាច្រើនដែលអ្នកអាចធ្វើបានដែលអាចជួយការពារការទល់លាមក ៖
– ទទួលទានរបបអាហារដែលមានតុល្យភាពដែលមានអាហារសម្បូរជាតិសរសៃ (ធញ្ញជាតិស្រូវសាលីផ្លែ ឈើស្រស់និងបន្លែ) — ផឹកទឹកឱ្យបានច្រើន
– ហាត់ប្រាណអោយបានទៀងទាត់
– កុំព្រងើយកន្តើយចំពោះការជម្រុញឱ្យមានចលនាពោះវៀន៕
ប្រភព៖ Health
សុភ័ក្ត្រ