ល្ហុង ពុំត្រឹមតែជាផ្លែឈើមានឱជារសឆ្ងាញ់ពិសា តែវានៅជាឱសថដ៏មានតម្លៃចំពោះសុខភាព ។
ពួកអ្នកវិទ្យាសាស្ត្រឲ្យដឹងថា ល្ហុងផ្តល់គុណប្រយោជន៍យ៉ាងច្រើនដល់សរីរាង្គ ពិសេសចំពោះសួត និងក្រពេញប្រូស្តាត ។
១ – ឱសថបង្ការមហារីកក្រពេញប្រូស្តាត
បរិភោគអាហារសម្បូរ lycopen ជាប្រចាំ ដូចជាផ្លែល្ហុង និងតែបៃតង នឹងមានប្រសិទ្ធភាពក្នុងការបន្ថយអប្បបរមាជំងឺមហារីកក្រពេញប្រូស្តាតនៅបុរស ។
នេះជាដំបូន្មានថ្មីបំផុត ប្រកាសលើទស្សនាវដ្តីជីវជាតិអាស៊ី ប៉ាស៊ីហ្វិក ផ្អែកលើការស្រាវជ្រាវលើអ្នកជំងឺមហារីកក្រពេញប្រូស្តាត ១៣០ នាក់ ។ តាមរយៈនោះ អ្នកមានទម្លាប់បរិភោគអាហារសម្បូរ lycopene ដូចជាល្ហុង, ប៉េងប៉ោះ, ការ៉ុត, ឪឡឹក… នោះបន្ថយបានដល់ ៨២% ហានិភ័យកើតជំងឺមហារីកក្រពេញប្រូស្តាត ប្រៀបនឹងក្រុមមិនបរិភោគ ។ អាស្រ័យហេតុនេះ ពួកអ្នកជំនាញការជីវជាតិទូន្មានបុរសគួរបង្កើនការប្រើប្រាស់អាហារល្ហុង ដើម្បីទប់ស្កាត់ហានិភ័យកើតជំងឺ ។
២ – បង្កើនមុខងារសួត
អ្នកញៀនបារី ឬត្រូវរស់នៅក្នុងបរិស្ថានមានផ្សែងបារី នោះគួរបំពេញអាហារសម្បូរវីតាមីន A ក្នុងនោះមានល្ហុង ។
តាមការស្រាវជ្រាវរបស់ពួកអ្នកវិទ្យាសាស្ត្រអាមេរិក, នេះជាអាហារមានប្រសិទ្ធភាពទប់ស្កាត់ជំងឺរលាកសួត បង្កឡើងដោយសារជាតិ Carcinogen និង benzopyrene ក្នុងផ្សែងបារី ៕ លីសា