ព័ត៌មានត្រូវបានទម្លាយចេញឲ្យដឹងថា ទឹកដីនៃប្រទេសអណ្តែតលើផ្ទៃទឹកនេះ ពុំខុសប្លែកអ្វីជាមួយនឹងទឹកដីដែលយើងកំពុងរស់នៅបច្ចុប្បន្នឡើយ។ វាក៏មានផ្ទះសម្បែង សណ្ឋាគារ ភោជនីយដ្ឋាន អគារលក់ទំនិញ។ល។ ហើយប្រាកដណាស់ដែលមានពលរដ្ឋរស់នៅទីនោះ។ នេះជាប្រទេសឯករាជ្យមួយស្ថិតនៅក្រៅឆ្នេរសមុទ្រ Tahiti ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ចម្ងាយពីអូស្ត្រាលីប្រមាណ ៤.៩០០ម៉ាយ៍ ហើយចំណាយអស់លុយសាងសង់ត្រឹមតែ ១០០លានផោនអង់គ្លេសប៉ុណ្ណោះ។
វាគឺជាគម្រោងរបស់វិទ្យា Seastanding ហើយអ្នកបង្កើតវា PayPal Peter Thiel ត្រូវបាន Polynesia បារាំង លើកឡើងកាលពីខែ១/២០១៧ ។
រដ្ឋអណ្តែតទឹកក្នុងគំរោងនេះ ជាការប្រមូលផ្តុំកោះតូចៗចំនួន ១១៨ នាភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក ហើយត្រូវបានផ្តល់ដី ១០០ហិកតា (ឯកតាអង់គ្លេស) នៅឆ្នេរសមុទ្របម្រើឲ្យការសាងសង់។
គ្រោងការនេះអាចនាំមកនូវផលប្រយោជន៍សម្រាប់ខឿនសេដ្ឋកិច្ចនាតំបន់នោះម្យ៉ាងទៀត វាក៏មានភាពស្និទ្ធស្នាលជាមួយបរិស្ថាន គ្រោងការនេះត្រូវបានបើកភ្លើងខៀវ ហើយអ្នកអនុម័តអាចជាប្រទេសបារាំង ព្រោះមានចំណែកដីមួយផ្នែកនៅក្នុងគ្រោងការនេះ នឹងកែនប្រមូលបានដើមទុនដំបូងប្រហែល ៦០លានដុល្លារ សម្រាប់ការសាងសង់អគារមួយចំនួន ដែលមានដំបូលត្រូវគ្របដណ្តប់ដោយរុក្ខជាតិ រីឯវត្ថុធាតុសាងសង់ត្រូវបានប្រើប្រាស់ ឫស្សី ស្រកីដូង ឈើ លោហៈ កៅស៊ូ ដែលកែច្នៃឡើងវិញ។ល។ ហើយដោយសារតែជាប្រទេសអណ្តែលើផ្ទៃទឹកវាក៏មានរបាំងការពារដើម្បីបញ្ចៀសការជន់លិច។ លោក Randolph Hencken នាយកប្រតិបតិ្តវិទ្យាស្ថាន Seastanding ឲ្យដឹងថា យើងខ្ញុំកំពុងស្វែងរកនៅតំបន់ទឹកដែលមានអំណោយផលធម្មជាតិ យើងខ្ញុំពុំចង់ចេញទៅកណ្តាលសមុទ្រទេ ព្រោះប្រការនោះលើផ្នែកបច្ចេកទេសអាចធ្វើបាន ប៉ុន្តែវាគ្មានប្រយោជន៍សេដ្ឋកិច្ចឡើយ។
តាមគម្រោងដ៏ចម្លែកខុសគេនេះ លោកជឿថា វាពុំអាចរងការ “វាយប្រហារ” ពីមហន្តរាយធម្មជាតិឡើយ ហើយយើងខ្ញុំមានបំណងកសាងរដ្ឋាភិបាលមួយនៅទីនោះ តាមគោលការណ៍យើងគោរពគេ គេគោរពយើងវិញ”៕ ចន្ទ្រា