ពលរដ្ឋនៅជុំវិញមាត់ទន្លេ Krang Mumus ប្រទេសឥណ្ឌូនេស៊ី នៅវេលាម៉ោងប្រហែល ៣ រសៀលថ្ងៃពុធ បានរន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលប្រទះឃើញសាកសពស្ត្រីម្នាក់ ត្រូវបានឃាតករច្រកក្នុងការ៉ុងមួយ យកទៅទម្លាក់ក្នុងទឹកទន្លេ ។
សាក្សីម្នាក់ឈ្មោះ Arifin អាយុ ៤៧ ឆ្នាំ បានពន្យល់ថា នៅខណៈនាងកំពុងដើរទៅជុះនោម ស្ថិតនៅពីក្រោយវិហារអ៊ីស្លាម Nurul Basirah នៅពេលនោះ នាងក៏បានប្រទះឃើញសាកសពស្ត្រីរងគ្រោះច្រកក្នុងការ៉ុងមួយ កំពុងអណ្តែតនៅលើទឹក ។ ភ្លាមៗនោះ នាងក៏បានរាយការណ៍ករណីនេះទៅអាជ្ញាធរក្នុងតំបន់ ឲ្យចុះមកពិនិត្យមើល ។
យោងតាមការស៊ើបអង្កេតរបស់សមត្ថកិច្ច ឃាតករដែលសម្លាប់ស្ត្រីរងគ្រោះមានឈ្មោះ Herman អាយុ ៣០ ឆ្នាំ គឺជាស្នាដៃប្តីរបស់នាងមានឈ្មោះ Annisa អាយុ ២១ ឆ្នាំ ។
តាមចម្លើយសារភាពរបស់ Annisa នោះរូបគេបានសម្រេចចិត្តរឹតកសម្លាប់ប្រពន្ធ និងបន្ទាប់មក ច្រកសាកសពរបស់នាងចូលក្នុងការ៉ុង យកទៅទម្លាក់ក្នុងទឹកបែបនេះ គឺដោយសាររូបគេមានផែនការរៀបការប្រពន្ធទី២ ។
ករណីឃាតកម្មដ៏សាហាវរបស់ Annisa ត្រូវបានរៀបចំឲ្យធ្វើត្រាប់ពីសកម្មភាពឡើងវិញផងដែរ ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាភិបាលប៉ូលីសព្រហ្មទណ្ឌនៃ Sukabumi ចាវ៉ាខាងលិច ប្រទេសឥណ្ឌូណេស៊ី ៕ ដោយ៖ ឧត្តម