បុរសជនជាតិថៃអាយុ ៤៧ ឆ្នាំម្នាក់ បានរងរបួសរលាកធ្ងន់ធ្ងរ និង ៦នាក់ផ្សេងទៀតរងរបួសស្រាល នៅពេលកាំជ្រួចដែលកំពុងដុតនៅក្បែរស្រះទឹកមួយ នៅក្នុងវត្ត Jumphon ស្រុក Muang ខេត្ត Surin ដែលជាផ្នែកមួយនៃពិធីបុណ្យក្នុងតំបន់ បានផ្ទុះចូលហ្វូងមនុស្ស កាលពីរាត្រីថ្ងៃពុធ ។
ជនរងគ្រោះ ៧នាក់ បានកំពុងមើលការសម្តែងនៅរោងកុននៅខាងក្រៅ នៃព្រឹត្តិការណ៍តាំងពិព័រណ៍ នៅពេលនោះកាំជ្រួចត្រូវបានបាញ់ឡើង នៅចុងបញ្ចប់នៃការសម្តែងនោះ ។ ទោះយ៉ាងណា កាំជ្រួចមួយចំនួន ពុំបានហោះត្រង់ទៅលើអាកាសទេ ប៉ុន្តែ បានផ្ទុះតម្រង់ចូលហ្វូងទស្សនិកជនតែម្តង ។ កាំជ្រួចពុំត្រូវបានគេដោតឱ្យបានត្រឹមត្រូវទេ ហើយបានធ្លាក់ចុះក្នុងអំឡុងពេលដុត ៕ ដោយ៖ ចន្ទី (ប្រភព៖ The Nation)