Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស ៖ រក​បាន​លុយ​ប្រមាណ 9.500.000 ដុល្លារ ដោយ​គ្រាន់តែ​លេង Game លើ Youtube

spot_img

​នេះ​អាច​ថា ជា​ការងារ​ក្នុង​សុបិន្ត​របស់​មនុស្ស​រាប់រយ​លាន​នាក់ ព្រោះ​បាន​លេង​ហ្គេម​ផង ថែម​ទាំង​ទទួលបាន​លុយ​រាប់​លាន​ដុល្លារ​ផង​។

Middleton រក​លុយ​បាន​ប្រមាណ 9.500.000 ដុល្លារ ពី youtube ឆ្នាំ​២០១៧

​ជើង​ខ្លាំង​ហ្គេម​វ័យ​២៦​ឆ្នាំនេះ ទើប​ត្រូវបាន​ទទួលស្គាល់​ថា ជា​អ្នក​ពូកែ​រកលុយ​បំផុត​ពី Youtube ក្នុង​ឆ្នាំ ២០១៧ ខណៈពេល​លោក​ទទួលបាន​ទឹកប្រាក់​ដល់​ទៅ​១២,៥​លាន​ដុល្លារ​។​

​របៀប​រក​លុយ​របស់ Middleton ពុំ​ពិបាក​សោះឡើយ​។ គាត់​លេង​ហ្គេម​នៅ​លើ​បណ្តាញ​សង្គម ហើយ​ថត​បង្ហោះ​ជា​ឃ្លីប​ទៅក្នុង Youtube សម្រាប់ឲ្យ​មនុស្ស​រាប់លាន​នាក់​រួម​គ្នា​មើល​។ ចំណុច​ពិសេស​ប្លែក​ពី​គេ​តែ​មួយគត់ គឺ Middleton លេង gamer បណ្តើរ​អធិប្បាយ​បណ្តើរ​អំពី​ការប្រព្រឹត្តទៅ​លើ​អេក្រង់​។ លោក​ក៏​បាន​ចែករំលែក​បទពិសោធន៍​យ៉ាងច្រើន​ធ្វើយ៉ាងណា​លេង​ហ្គេម​ឲ្យមាន​ប្រសិទ្ធភាព​បំផុត​។​

​គោ​រម្យ​ងារ “​អ្នក​រក​លុយ​ពី Youtube ពូកែ​បំផុត​ឆ្នាំ ២០១៧” ត្រូវ​បាន​ទស្សនា​វ​ដ្តី Forbes ផ្តល់ឲ្យ Middleton ។ មុន​នោះ Middleton ធ្វើ​ការងារ​លក់​ទំនិញ​ឲ្យ​ហាង Tesco​។ ក្រោយមក​ក៏​បោះបង់​ចោល​ការងារ រួច​ប្រមូលផ្តុំ​ទៅលើ​ការលេង​ហ្គេម​។ ឆា​ណែ​ល Youtube របស់ Middleton អូសទាញ​បាន​មនុស្ស​១៦​លាន​នាក់​តាមដាន​។ Middleton និង​ភរិយា ក៏​ជា​ជើង​ខ្លាំង​ហ្គេម​ម្នាក់​ដែរ​។ តាម​គោលការណ៍​ទូទាត់​លុយ​របស់ Youtube គឺ​ពេលដែល​វីដេអូ​ឃ្លីប​មួយ មាន​អ្នកទស្សនា​លើសពី ១.០០០​នាក់ ម្ចាស់​ឆា​ណែ​ល​នោះ​ទទួល​បាន​សិទ្ធិ​ពី​ការ​បង្ហោះ​ផ្សាយពាណិជ្ជកម្ម​។ ថ្មីៗ​នេះ Middleton បាន​រៀបចំ​ដំណើរ​សម្តែង ៩៧​ថ្ងៃ ជុំវិញ​ពិភពលោក​។ នៅ​មហោស្រព Sydney Opera House ប្រទេស​អូស្ត្រាលី សំបុត្រ​ចូល​ទស្សនា Middleton លេង​ហ្គេម​បាន​លក់​អស់​ក្នុង​អំឡុង​ពេល​យ៉ាង​ឆាប់ ឈរ​លំដាប់​ទី​២ ក្នុង​ប្រវត្តិសាស្ត្រ​ក្នុង​រោង​មហោស្រព​នេះ​។​

​បុព្វហេតុ​លេង​ហ្គេម​របស់ Middleton ចាប់ផ្តើម​គ្រា​លោក​បាន​ថត​ខ្សែ​វីដេអូ​លេង​ហ្គេម Pokemon ដោយ​ខ្លួនឯង​។ Middleton បាន​រៀបការ​ជាមួយ​មិត្តស្រី​ឈ្មោះ Jemma នៅ​ឆ្នាំ ២០១៣ ហើយក៏​ជា​ជើង​ខ្លាំង​ខាង​លេង​ហ្គេម​ម្នាក់​ដែរ លោក​និយាយថា ខ្លួន​លោក​តែងតែ​កសាង​រូបភាព​មួយ​យ៉ាង​ល្អ​ទុក​ជា​គំរូ​ដល់​ទស្សនិកជន​។ ទស្សនិកជន​សំខាន់​របស់ Middleton មាន​វ័យ​ពី ៥-២០​ឆ្នាំ​៕ ចន្ទ្រា​

spot_img
×