គ្រូបង្ហាត់ហោះហើរម្នាក់ ត្រូវបានផ្តន្ទាទោសជាប់គុក ៩ ខែ ក្នុងបទចោទប្រកាន់ស្ទាបសុដន់ក្មេងស្រីអាយុ ១៥ ឆ្នាំ ម្នាក់ ក្នុងអំឡុងពេលនៃការបង្រៀនបើកបរយន្តហោះឯកជនមួយ ។
លោក ‘Simon’ Wong Po-kei អាយុ ៥៩ ឆ្នាំ ជាគ្រូបង្រៀនហោះហើរម្នាក់ និងជាស្ថាបនិកនៃសមាគមអាកាសចរណ៍អន្តរជាតិហុងកុង ដែលជាសាលាហោះហើរលែងមានសកម្មភាពទៅហើយនាពេលបច្ចុប្បន្ននេះ មានកម្មវិធីហ្វឹកហាត់កូនសិស្សក្នុងការបើកបរយន្តហោះសម្រាប់អាយុ ១៤ ឆ្នាំ និងលើសពីនេះ ។ យោងតាមការចុះផ្សាររបស់គេហទំព័រមួយ កូនសិស្សជាច្រើននឹងបង្រៀនបើកបរយន្តហោះតូចៗ ដែលជាផ្នែកមួយនៃកម្មវិធី ។
OO.CC រាយាការណ៍ថា កាលពីរសៀលម្សិលមិញ ក្នុងអំឡុងបង្ហាញវត្តមាននៅក្នុងតុលាការ Eastern Magistrates លោក Wong ត្រូវបានរកឃើញកំហុសមួយ គឺបៀតបៀនកេរ្តិ៍ខ្មាសឯករាជ្យមួយ ។
ក្នុងការចោទសួរធ្វើឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅពេលនោះ Wong ដែលស្ថិតក្នុងអំឡុងបង្កាត់ក្មេងស្រីម្នាក់នៅក្នុងយន្តហោះ នៅឯ Chai Wan Youth Square បាននិយាយថា នាងបានអនុវត្តមិនល្អនោះទេ ។
ជាការ «ដាក់ទណ្ឌកម្ម» គាត់បានបង្ខំនាងឲ្យអង្គុយនៅលើភ្លៅរបស់គាត់ ថើបកនាង យកដៃលូកចូលក្នុងអាវរបស់នាង ដើម្បីស្ទាបអង្អែលសុដន់ និងបន្ទាប់មកឈ្លិញចុងសុដន់របស់នាង ។
ជាលទ្ធផល ចៅក្រមបានផ្តន្ទោទោស Wong ឲ្យជាប់គុក ៩ ខែ និងបានច្រានចោលការដាក់ពាក្យស្នើសុំបង់ប្រាក់ក្រៅឃុំ បន្ទាប់ពីគាត់បានមានបំណងឡើងឧទ្ធរណ៍ ៕ ដោយ៖ ឧត្តម (ប្រភព៖ msn)