សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងថា ទិវាសិទ្ធិមនុស្ស១០ធ្នូ បានផ្តល់ឲ្យយើង នូវឱកាសមួយឆ្នាំម្តង ដើម្បីរំឭកការចងចាំ និងការយល់ដឹងពីសិទ្ធិមនុស្សដែលមានជាប់ជាមួយយើងម្នាក់ៗតាំងពីកំណើតមិនអាចកាត់ផ្តាច់បានឡើយ។ សិទ្ធិទាំងអស់ជាកម្មសិទ្ធិរបស់យើង និងក៏ជាកម្មសិទ្ធិរបស់អ្នកនៅជុំវិញខ្លួនយើងទាំងអស់គ្នាផងដែរ។ សិទ្ធិទាំងអស់នេះ យើងត្រូវតែគោរពឲ្យបានត្រឹមត្រូវ ស្មើភាព និងយោគយល់គ្នាទៅវិញទៅមកក្នុងព្រំដែនច្បាប់ និងសិទ្ធិអ្នកដទៃ។
នៅ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញធ្វើជាអធិតី អបអរសារទរ ទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧០ ក្រោមប្រធានបទ «រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកម្ពស់សិទ្ធិ មនុស្ស» នៅសាលមហោស្រពកោះពេជ្រ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងដាទិវាសិទ្ធិមនុស្ស១០ធ្នូ បានផ្តល់ឲ្យយើង នូវឱកាសមួយឆ្នាំម្តង ដើម្បីរំឭកការចងចាំ និងការយល់ដឹងពីសិទ្ធិមនុស្សដែលមានជាប់ជាមួយយើងម្នាក់ៗតាំងពីកំណើតមិនអាចកាត់ផ្តាច់បានឡើយ។ សិទ្ធិទាំងអស់ជាកម្មសិទ្ធិរបស់យើង និងក៏ជាកម្មសិទ្ធិរបស់អ្នកនៅជុំវិញខ្លួនយើងទាំងអស់គ្នាផងដែរ។ សិទ្ធិទាំងអស់នេះ យើងត្រូវតែគោរពឲ្យបានត្រឹមត្រូវ ស្មើភាព និងយោគយល់គ្នាទៅវិញទៅមកក្នុងព្រំដែនច្បាប់ និងសិទ្ធិអ្នកដទៃ។
ប្រវត្តិសាស្រ្តសកលលោក ជាពិសេសប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា បានបង្ហាញឲ្យយើងទាំងអស់គ្នាបានឃើញហើយថា សិទ្ធិមនុស្សមិនត្រូវបានគោរពនោះទេក្នុងកាលៈទេសៈដែលប្រទេសកើតមានសង្រ្គាម ភាពចលាចល និងអសន្តិសុខ សង្គម។ ជាក់ស្តែងប្រជាជនកម្ពុជាយើងធា្លប់ទទួលរងនូវការរំលោភសិទ្ធិមនុស្សគ្រប់បែបយ៉ាងចាប់តាំងពីការកើតមានសង្រ្គាមនាដើមទសវត្សឆ្នាំ១៩៧០មកម្លេះ ជាពិសេស ក្នុងរបបកម្ពុជាប្រជាធិប្បតេយ្យពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩។ របបប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នេះ បានបំផ្លិចបំផ្លាញប្រទេសជាតិខ្ទេចខ្ទីលើគ្រប់វិស័យ មានជាអាទិ៍ ប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាល ប្រព័ន្ធតុលាការ ច្បាប់ និងសិទ្ធិមនុស្ស សាសនា ប្រពៃណី និងវប្បធ៌ម។ល។ ប្រជាជនមិនដែលហ៊ានបញ្ចេញមតិ ទាមទារយុត្តិធ៌ម ប្រើប្រាស់សិទ្ធិ និងសេរីភាព ឬប្រជាធិបតេយ្យចំពោះមុខរដ្ឋអំណាចអាវខ្មៅនោះឡើយ ពីព្រោះសិទ្ធិទាំងឡាយត្រូវបានអង្គការខ្មែក្រហមដកហូតទាំងអស់ សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិដំបូងរបស់មនុស្សក៏ត្រូវបានគេដកហូតដែរ។ ប្រជាពលរដ្ឋបានទទួលរងនូវការធ្វើទារុណកម្ម ការបង្អត់អាហារ ការកាប់សម្លាប់ និងអំពើឃោរឃៅអមនុស្សធ៌មគ្រប់រូបភាព ដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាង៣លាននាក់។ ក្នុងពេលដែលកម្ពុជាទទួលរងនូវវិនាសកម្មបែបនេះ ពុំមានក្រុមសិទ្ធិមនុស្សណាមួយ ប្រទេសណាមួយ បានលើកពីករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជានោះទេ មានតែគណៈបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលក្នុងពេលនោះដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានងើបតស៊ូបង្កើតរណៈសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីសង្រ្គោះជាតិ និងប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅនេះ នាថ្ងៃទី ៧ មករា ១៩៧៩ ហើយបាននាំមកនូវអ្វីៗគ្រប់បែបយ៉ាង រួមទាំងសិទ្ធិមនុស្ស សិទ្ធិរស់រានមានជីវិតដល់ប្រជាជនកម្ពុជាយើងឡើងវិញ។
ខ្ញុំសូមយកឱកាសនេះ វាយតម្លៃ និងកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋា ភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជាតាមនយោបាយឈ្នះ-ឈ្នះនាឆ្នាំ១៩៩៨ និងទប់ស្កាត់ទាន់ពេលវេលានូវចលនាបដិវត្តន៏ព៌ណដែលបានប៉ុនប៉ងបង្កើតសង្រ្គាមនៅកម្ពុជា និងបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិមាតុភូមិដូចសព្វថ្ងៃនេះ។ ខ្ញុំក៏សូមវាយតម្លៃ និងកោតសរសើរផងដែរដល់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងស្ថាប័នពាក់ព័ន្ធ ទាំងអស់ ដែលបាន និងកំពុងបន្តអនុវត្តតាមស្មារតីរដ្ឋធម្មនុញ្ញ គោរពគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស នីតិរដ្ឋ លើកស្ទួយ ការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា និងបន្តអនុវត្តយ៉ាងត្រឹមត្រូវនូវធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញា និងអនុសញ្ញាអន្តរជាតិសិទ្ធិមនុស្ស និងឧបករណ៍សិទ្ធិមនុស្សអន្តរជាតិនិងតំបន់ផ្សេងៗទៀតដែលកម្ពុជាជាភាគី។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ពិធីនេះ បានធ្វើឲ្យអាជ្ញាធររាជធានីភ្នំពេញ ចូលការគោរពសិទ្ធិមនុស្ស កាន់តែល្អប្រសើរខ្លាំង ដើម្បីគោលការប្រយោជន៍ជាតិ ។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ តាមរយៈ Facebook សម្តេចក៏បានផ្ញើរសារ ចូលរួមអបអរសាទរខួបលើកទី៧០ នៃទិវាសិទ្ធមនុស្សអន្តរជាតិ «១០ធ្នូ» (១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០១៨) ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងងថា ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាតែងតែប្រារព្ធទិវាសិទ្ធិមនុស្ស ១០ធ្នូ ដែលជាទិវាសិទ្ធិមនុ
ស្សសកល (Human Rights Day) ដែលអង្គការសហប្រជាជាតិ (UN) បានប្រកាសឲ្យប្រើតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ១៩៤៨ ដើម្បីលើកស្ទួយសិទ្ធិសេរីភាពរបស់មនុស្សជាតិគ្រប់រូបនៅលើពិភពលោកដែលកើតមកមានសិទ្ឋិសេរីភាព និងស្មើភាពគ្នាប្រកបដោយសេចក្តីថ្លៃថ្នូរ។ នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងងអស់ សូម្បីសិទ្ឋិរស់រានមានជីវិត សិទ្ឋិទទួលទានអាហារ សិទ្ឋិពិនិត្យព្យាបាលជំងឺ សិទ្ឋិជំនឿសាសនា សិទ្ឋិសិក្សាអប់រំ សិទ្ឋិជ្រើសរើសតំណាង និងសិទ្ឋិបញ្ចេញមតិ សិទ្ឋិរៀបអាពាហ៌ពិពាហ៌ និងសិទ្ឋិប្រកបការងារជាដើម..។ល។
របបប្រល័យពូជសាសន៍ប៉ុលពតបានដកហូតសិទ្ឋិសេរីភាពទាំងអស់ ហើយបានបង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យនិងថ្នាំព្យាបាល ព្រមទាំងបានសម្លាប់ចោលអស់ជាង៣លាននាក់នៅក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃប៉ុណ្ណោះ។
ក្រោយពេលប្រទេសជាតិត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃទី ៧ មករា ១៩៧៩ គឺសិទ្ឋិសេរីភាពរបស់ពលរដ្ឋត្រូវបានទទួលពេញលេញឡើងវិញរហូតដល់សព្វថ្ងៃនេះ។ សិទ្ឋិសេរីភាព គឺបានធ្វើអោយប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ឋិសេរីភាពក៏បានធ្វើអោយកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ ។
សូមបងប្អូនជនរួមជាតិចូលរួមថែរក្សាការពារសន្តិភាពអោយបានគង់វង្ស ដើម្បីឲ្យកម្ពុយើងកាន់តែរីកចម្រើន។
សូមបញ្ជាក់ដែរថា នៅក្នុងខួប៧០ឆ្នាំ នៃទិវាសិទ្ធិមនុស្សលើពិភពលោកនេះ គេសង្កេតឃើញថា ទាំងខាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល សុទ្ធតែបានប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិមនុស្សនេះ ក្រោមពាក្យស្លោក និងទិសដៅផ្សេងៗគ្នា។
ជាមួយព្រឹត្តិការណ៍នេះ មានអង្គការ សមាគមចំនួន៧ បានប្រារព្ធ ទិវាសិទ្ធិមនុស្ស១០ធ្នូ នៅទីលានប្រជាធិបតេយ្យថ្មី ក្រោមការឃ្លាំមើលយ៉ាងតឹងរឹងពីអាជ្ញាធរមានសមត្ថកិច្ចយ៉ាងច្រើនសន្ធឹកសន្ធាប់។
ផ្ទុយពីការរំពឹងទុក អង្គការ សមាគម និងប្រជាពលរដ្ឋសហគមន៍ មិនអាចហែរក្បួន ក្នុងការប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ បានត្រឹមតែជួបជុំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យថ្មី ក្នុងខ័ណ្ឌឫស្សីកែវ៕ ដោយ ៖ កូឡាប