ស្ត្រីនៅចិនម្នាក់បានធ្វើឲ្យមនុស្សរាប់លាននាក់រន្ធត់ចិត្ត គ្រាគាត់បានតុបតែងខ្លួនជាប៉ាជេ ដើម្បីស្វែងរកលុយព្យាបាលជំងឺឲ្យកូន។
ខ្សែវីដេថតយកទិដ្ឋភាពអ្នកស្រី Wu អាយុ ៥៨ឆ្នាំ ស្លៀកពាក់តុបតែងជាប៉ាជេ ដើម្បីថតរូបជាមួយអ្នកទេសចរ មកលេងក្នុងឧទ្យាននេះ បានទាក់ទាញមនុស្ស ៨លាននាក់ ទស្សនា តាំំងពីគេបង្ហោះវាឡើងលើគេហទំព័ររបស់ចិន -BBC បានចុះផ្សាយថ្ងៃទី ៧/១២។
អ្នកស្រី Wu បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅតំបន់ថា គាត់ពុំមានលុយគ្រប់គ្រាន់ដើម្បីទូទាត់ថ្លៃព្យាបាលកូនប្រុស និងប្តីដែលមានជំងឺសរសៃប្រសាទ ដូច្នេះបង្ខំចិត្តរកលុយតាមវិធីខាងលើ។ មុននេះអ្នកស្រីតែងយកកូនទៅធ្វើការជាមួយ។ អ្នកស្រីមានមុខរបរលក់ដូរតូចតាច តែពុំអាចរកលុយកាក់បានច្រើនប៉ុន្មានឡើយ ហើយក្រោយពេលដែលជំងឺកូនប្រុសកាន់តែខ្លាំងក្លាឡើងនោះ គាត់បាននាំវាទៅកាន់មន្ទីរចំនួន១១ តែពុំជាសះស្បើយឡើយ។ ស្ត្រីជាម្តាយរូបនេះនិយាយថា ការតុបតែងខ្លួនជាប៉ាជេ នៅអំឡុងថ្ងៃសៅរ៍ អាទិត្យចុងសប្តាហ៍គាត់អាចរកលុយប្រមាណ ២០០យេន “៣០ដុល្លារ” ប៉ុន្តែរឿងគួរឲ្យចុកចាប់ទៀតនោះ ព្រោះតែជំងឺសរសៃប្រសាទកូនប្រុសរបស់អ្នកស្រីវាហាក់រីករាយពេលឃើញគាត់ប្រែក្លាយជាប៉ាជេ។
ស្ត្រីអ្នកលក់ផ្លែឈើម្នាក់នៅក្នុងឧទ្យាននេះ និយាយថា ស្ថានភាពរបស់អ្នកស្រី Wu ពិតជាពិបាកណាស់ ព្រោះប្តីរបស់គាត់ក៏មានជំងឺសរសៃប្រសាទដែរ។
ក្រោយពេលខ្សែវីដេត្រូវបានបង្ហោះឡើង មតិជាច្រើនបានសរសេរថា ៖ តើអ្នកណាអាចពណ៌នាបានអំពីទឹកចិត្តម្តាយចំពោះកូន? ស្ត្រីរូបនេះ គប្បីប្រញាប់បង្កើតគណនីមួយនៅធនាគារ ព្រោះខ្ញុំសង្ឃឹមថា សង្គមមួយនឹងជួយគាត់ ព្រោះគាត់ចាស់ណាស់ទៅហើយ៕ អាទិត្យ