Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​នឹង​ពិភាក្សា​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ​នៅ​ថ្ងៃទី​១៣​ធ្នូ​នេះ​

spot_img

​ភ្នំពេញ​៖ សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​(​ស្ទួន​)​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ នឹង​ត្រូវ​រដ្ឋសភា​លើកយក​មក​ពិភាក្សា និង​អនុម័ត នៅក្នុង​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​១ នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨​។ នេះ​បើ​យោង​តាម​ការ​សម្រេច​របស់​កិច្ចប្រជុំ​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បាន​សម្រេច​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ នូវ​ការពិភាក្សា និង​អនុម័ត សេចក្តី​ព្រាងច្បាប់​ស្តីពី​បរ​ធន​បាល​កិច្ច​ផងដែរ​។​

​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ត្រូវបាន​ចុះហត្ថលេខា ដោយ​តំណាងរាស្ត្រ​ចំនួន​៨៧​រូប ដោយ​ធ្វើ​វិសោធនកម្ម ទៅលើ​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​បន្ថែម​នូវ​វាក្សខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) ដូចតទៅ​៖ «​បុគ្គល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការ ធ្វើ​សកម្មភាព​នយោបាយ មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរ​ឈ្មោះ​ឲ្យគេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណា មួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។ បុគ្គល​ដែល​បាន​តុលាការ សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួលបាន​វិញ​នូវ​សិទ្ធិ​នយោ​បាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវបាន​ផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​»​។​

​សូមបញ្ជាក់​ថា ការរៀបចំ​សេចក្តីស្នើច្បាប់​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហ​​ប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​សំខាន់​មួយ សម្រួល​ដល់​ស្ថានការណ៍​អ្នកនយោបាយ​ក្រុមប្រឆាំង ដែល​ត្រូវ​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​កន្លងទៅ ក៏ដូចជា​សម្រួល​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​នៅ​កម្ពុជា អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ជាដើម​។​

​រាជរដ្ឋាភិបាល​បាន​អំពាវនាវ ដល់​តុលាការ​ឱ្យ​ពន្លឿ​ននីតិវិធី​ចំពោះ​បុគ្គល​ដែលជាប់​ពាក្យបណ្តឹង​នៅ​តុលាការ ឬ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ស្រប​តាម​នីតិវិធី​ថែមទៀត ដើម្បី​ការពារ​សិទ្ធិ​ពួកគេ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏​បាន​បើកឱកាស​ឱ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) វិទ្យុ​អាស៊ីសេរី (RFA) បើក​ការិយាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ហើយ​សម្រាប់​កាសែត Cambodia Daily រាជរដ្ឋាភិបាល​ក៏​បាន​បង្ហាញ​ឆន្ទៈ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ បើសិនជា​បង់ពន្ធ​ជូន​រដ្ឋ​រួចរាល់​។​

​ក្រៅ​ពី​បោះឆ្នោត​អនុម័ត​លើ សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នេះ នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខ​នេះ​ដែរ រដ្ឋសភា​ក៏​នឹង​បោះឆ្នោត​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី បរ​ធន​បាល​កិច្ច​ផងដែរ​៕ ​ដោយ​៖​កូឡាប​

​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី លទ្ធផល​នៃ​កិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ថ្ងៃ​អង្គារ ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨ ៖

   

spot_img
×