Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នា​ដំណាក់កាល​ទី​១ ៖ ផ្លូវ​ខេត្ត​លេខ​២៥៦៤ ភ្ជាប់​ស្រុក​ថ្មពួក​-​ស្វាយចេក​-​ភ្នំស្រុក ក្រាល​កៅស៊ូ​រួច​មុន​គម្រោង​

បន្ទាយមានជ័យ ៖ ផ្លូវ​ខេត្ត​លេខ​២៥៦៤ ដែលជា​ផ្លូវ​ថ្មី​មួយ ហើយ​ត្រូវ​ត​ភ្ជាប់​ពី​ស្រុក​ថ្មពួក​-​ស្រុក​ស្វាយចេក​-​និង​ស្រុក​ភ្នំស្រុក អនុវត្ត​លើក​តួ​ផ្លូវ​១០០​ភាគរយ ហើយ​ក្រាល​កៅស៊ូ រួច​មុន​កាលកំណត់​នា​ដំណាក់កាល​ទី​១​នេះ​។ លោក គឹម សុវណ្ណ ប្រធាន​ម​ន្ទិ​រ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​ប្រាប់​ថ្ងៃទី​៩​ធ្នូ​ថា : គម្រោង​” ឈ្មោះ​ស្តារ ស្ថាបនា​ឡើងវិញ​ផ្លូវ​ខេត្ត​លេខ​២៥៦៤ ” ជា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ DBST ប្រើប្រាស​ថវិកាជាតិ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ពី​ឃុំ​ផ្គាំ​ស្រុក​ស្វាយចេក​កាត់​តាម​បឹង​ផ្គាំ កាត់​តាម​ក្រុម​កូនភ្នំ​ផ្គាំ កាត់​តាម​ខ្នង​អាង​ពន្លៃ​ទៅ​វត្ត​ពន្លៃ​ឃុំ​ពន្លៃ​ស្រុក​ភ្នំស្រុក​។​

​គម្រោង​បាន​អនុវត្ត​ពីថ្ងៃ​ទី​១៣ មេសា ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​៣០ មករា ឆ្នាំ​២០១៧ ដោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ និង​ត្រួតពិនិត្យ​ដោយ​នាយកដ្ឋាន​ផ្កូ​វ​ស្ពាន​នឃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ប្រ​វែ​វ​១០​គម ទ​ទឺង​៦​ម៉ែត្រ នោះ​ធ្វើ​រួចរាល់​មុន​ផែនការ​ក្នុង​ដំ​ណាត់​ផ្លូវ​ប្រវែង​៥,៣​គម​។ មៅ​សល់​ប្រវែង​៤,៧​គម​ទៀត​នឹង​អនុត្ត​នៅ​ដើមឆ្នាំ​២០១៨ ដ៏​ខ្លី​ខាងមុខនេះ​។​

​លោក​គឹម សុវណ្ណ និយាយ​បន្តថា ប៉ុន្តែ​គម្រោង​ផ្លូវ​ខេត្ត​នេះ បាន​ចាក់​តួ​ផ្លូវ ក្រាល​ពង្រឹង​គ្រឹះ​រួចរាល់​អស់ហើយ​។ ប៉ុន្តែ​នៅសល់​កំណាត់​ផ្លូវ​នេះ​ក្នុង​ចំ​ណៅ​ម​ប្រវែង​សរុប​ជាង​៣០​គម នោះ មួយផ្នែក​ពី​ឃុំ​ថ្មពួក ស្រុក​ថ្មពួក ដល់​ឃុំ​ផ្គាំ​ស្វាយ​ចក ជា​គម្រោង​ផ្លូវលំ​ជនបទ​អនុវត្ត​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​និង​កំណាត់​ផ្លូវ​លើ​ខ្នង​អាង​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ត្រូវអនុវត្ត​ដោយ​មន្ទីរ​ធនធានទឹក​និង​ធនធានទឹក​ខេត្ត នាពេល​ក្រោយ​។

ចំពោះ​ផ្លូវ​ខេត្ត​លេខ​២៦៨A ពី​បំបែក​ផ្លូវជាតិ​លេខ​៦​ត្រង់​ព្រៃ​មាន់​ឃុំ​រហាល​ស្រុក​ព្រះនេត្រព្រះ​ដល់​ស្ពាន​ទី​១ អាង​ត្រពាំងថ្ម​ឃុំ​ប៉ោយចារ​ស្រុក​ភ្នំស្រុក​ប្រវែង​២៣​គម ដែល​គ្រប់គ្រង​ដោ​យម​ន្ទិ​រ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ដែរ លោក គឹម សុវណ្ណ និយាយថា :​ដើមឡើយ​វា​ជា​ផ្លូវ​រទេះ ហើយ​សែនពិបាក​ណាស់​ក្នុងការ​ធ្វើដំណើរ​ឬ​ដឹកជញ្ជូន​កសិផល​។ ផ្លូវ​នេះ​រង​ការខូចខាត​ធ្ង់​ធ្ង​រ​ជាង​៤​គម​ដោយសារ​ទឺ​ក​ជំនន់ ,​ដោយសារ​ការដឹកជញ្ជូន​ស្រូវ​នុង​ដោយសារ​ការដឹកជញ្ជូន​ដី ថ្ម​និង​គ្រឿងសំណង់​ទៅ​ស្ថាបនា​ផ្លូវ​ជនបទ​នា​ឃុំ​ភ្នំ​ដី​និង​ឃុំ​ណាំ​តាវ​នោះ ត្រូវបាន​ជួសជុល​។​ ​គឺ​ផ្លូវ​ក្រាល​កៅស៊ូ​ត្រូវ​ខូចខាត​អន្តរាយ​អស់​ជាង​៤​គម ត្រូវ​ជួសជុល​ជា​ផ្លូវ​ក្រាល​គ្រួ​សសិន​។ លុះដល់​ឆ្នាំ​២០១៩ ខាងមុខ​ទើប​មានលទ្ធភាព​ថវិកា កសាង​ជា​ផ្លូវ​កៅស៊ូ​ឡើងវិញ​។ ឯ​ចំណុច​នៃ​កំណាត់​ផ្លូវ​នេះ​នា​កន្លែង​ដទៃ​ក៏ត្រូវ​ថែទាំ​ឡើងវិញ​ដែរ​។​

​សូម​រំលឹកថា ក្នុង​មហាសន្និបាត​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ឆ្នាំ​២០១៥ លោក ប្លែក វ៉ា​រី ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក និង​ជា​អភិបាលស្រុក​ថ្មពួក​បាន​សុំ​អន្តរាគមន៍​ក្នុង​យុទ្ធសាស្ត្ររ​អភិវឌ្ឃន៍​មួយ​រវាង​ស្រុក​ថ្មពួក ស្វាយចេក​និង​ភ្នំស្រុក ស្ថិតនៅ​ភាគ​ខាងកើត ឥសាន​និង​ខាងជើង​ខេត្តបន្ទាយមានជ័យ ថា​សុំ​ស្ថាបនា​ផ្លូច​ត​ភ្ជាប់​ស្រុក​ទាំង​៣ ពី​ផ្លូវលំ​និង​ផ្លូវ​ជនបទ​ទៅជា​ផ្លូវ​ក្រាល​កៅស៊ូ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គាំទ្រ ហើយ​ណែនាំ​អោយ​ក្រសួង​សាធារណការ​នុង​ដឹកជញ្ជូន​សិក្សា លើក​គម្រោង ហើយ​ឈានដល់​ស្ថាបនា​បាន​មួយចំនួន​ដូចខាងលើ​៕ ដោយ ៖ បន្ទាយ​

×