Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក តែម ម៉ឺន និង​លោក យិត ស៊ុន​ណា​រ៉ា ចុះ​ពិនិត្យ​សំណង់​អាគារ​សាលាឃុំ​មួយ​ខ្នង​តំលៃ​ជិត​២​ម៉ឺន​ដុល្លារ ដែល​ជា​អំណោយ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ មេ​.​ស​.​ថ្ង​ក ស្រុក​ចន្ទ្រា​

​ខេត្ត​ស្វាយរៀង ៖ ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ឃុំ​មេ​.​ស​.​ថ្ង​ក ស្រុក ចន្ទ្រា​ខេត្ត ស្វាយរៀង និង​លោក យិត ស៊ុន​ណា​រ៉ា ព្រមទាំង​ក្រុម​ការងារ​នៅ​ព្រឹក​ថ្ងៃទី ៩​ខែ ធ្នូ ឆ្នាំ​២០១៧​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​សំណង់​អាគារ​សាលាឃុំ​ថ្មី ដែល​មាន​តំលៃ​ប្រមាណ​ជិត​២​ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក​។​

​លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន បាន​មានប្រសាសន៍​ឲ្យដឹងថា ៖ អាគារ​សាលាឃុំ​ថ្មី ដែល​ចាប់ផ្តើម​កសាង​ពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៧ រហូតមកដល់​ពេលនេះ គឺ​សម្រេច​បាន​ក្នុង​ការកសាង 50%​ហើយ សាលាឃុំ​ថ្មី​កសាង​នៅ​ពេល​នេះ​ដើម្បីឲ្យ​មាន​សោភណ្ឌភាព​ល្អ​ឲ្យ​សាកស​ម​ជា​កន្លែង​ធ្វើការ ពីព្រោះ​នា​ពេលកន្លងមក គឺ​កន្លែង​ធ្វើ​របស់​សាលាឃុំ​មេ​.​ស​.​ថ្ង​ក​នេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ស្ទើរតែ​ធ្វើការ​ពុំ​កើត​។ ហេតុ​ដូច​ច្នេះ​ហើយ​ដើម្បី​ឲ្យ​មន្ត្រី​របស់​សាលាឃុំ​មាន​កន្លែង​ធ្វើការ​សមរម្យ​នោះ ត្រូវតែ​មាន​ការកសាង​ដោយ​មាន​ការជួយ​ចូលរួម​ពី​សំណាក់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​មេ​.​ស​.​ថ្ង​ក​។

​ឧត្តមសេនីយ៍ឯក តែម ម៉ឺន ក៏​បាន​សំណូមពរ​ឲ្យដល់​ក្រុម​ជាង​ម៉ៅ​ការដែល​កសាង​អាគារ​នេះ​ត្រូវធ្វើ​យ៉ាងណា​ធ្វើ​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​សំណង់​ទើប​សំណង់​មាន​គុណភាព​ល្អ​ប្រើប្រាស់់​អោយ​បានយូ​អង្វែ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ៖ សំណង់​អាគារ​ថ្មី​ដែល​ត្រូវបាន​ចាប់​កសាង​ពី​ថ្ងៃ​ទី​២៧​ខែតុលា​ឆ្នាំ​២០១៧​ដល់​ថ្ងៃ​ទី​២៧​ខែ​មករា​ឆ្នាំ​២០១៨​ដែល​មាន​រយះពេល​៣​ខែ​ដែល​មាន​បណ្តោយ​ប្រវែង​០៨​ម៉ែត្រ​ទទឹង​ប្រវែង​១២​ម៉ែត្រ​ចែកចេញជា​២​បន្ទប់​រួម​និង​សាលប្រជុំ​មួយ​គ្រោង​ចំណាយ​ថវិកា​ក្នុង​ការសាងសង់​ចំនួន​២​ម៉ឺន​ដុល្លារ​ជាង​៕​វ៉ៃកូ​

×