Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង SUPER MOM បាន​ទទួលពាន​សម្រាប់​ព្រឹត្តិការណ៍​មហោស្រប​ភាពយន្ត​ថ្នាក់ជាតិ​

spot_img

​ភ្នំពេញ​- ផលិតកម្ម​មហាហង្ស​បាន​ក្លាយជា​ផលិតកម្ម​មួយ​ដែល​អាច​ដណ្តើម​ពានរង្វាន់​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​ថ្នាក់ជាតិ ក្នុង​ពិធី​ប្រកាស​លទ្ធផល​កាលពី​យប់​ថ្ងៃទី​១០ ធ្នូ នៅ​សាល​មហោស្រព​ចតុមុខ ក្រោម​អធិបតី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នោះ​គឺ​រឿង “Super Mom”​។​

​លោក អ៊ិន សុ​ភិន ជា​អ្នកនិពន្ធ​រឿង «Super Mom» និង​ជា​ចាងហ្វាង​ផលិតកម្ម​មហាហង្ស​បាន​អះអាងថា បើទោះជា​ភាពយន្ត​របស់លោក​មិន​ត្រូវ​បាន​ជាប់​តំណែង​ជា​ភាពយន្ត​ឆ្នើម​ដូចជា​រឿង​«​តម្លៃ​ស្នេហ៍​» ដែល​ជា​រឿង​ដឹកនាំ​ផលិត​ដោយ​ផលិតករ​បរទេស ប៉ុន្តែ​លោក​បាន​បង្ហាញ​ការពេញចិត្ត បន្ទាប់​ពី​ភាពយន្ត​របស់លោក​ត្រូវ​បាន​ជាប់​ពាន​ជា​ភាពយន្ត​ដែល​មាន​ទម្រង់​ដឹកនាំ​សម្ដែង​បានល្អ​។​

​លោក​ថា​ភាពយន្ត​មួយ​នេះ លោក​មើលឃើញ​ពី​ការដឹកនាំ​ដ៏​ល្អ​របស់​លោក​ជុំ វិចិត្រ ដែលជា​អ្នក​ដឹក​រឿង​តាំងពី​ដំណាក់កាល​ចូល​ប្រកួត​ដំបូងៗ តែ​លោក​មិន​នឹកស្មានថា​ក្ដីសង្ឃឹម​របស់​លោក​ទទួល​បាន​លទ្ធផល​ដោយ​ភាពយន្ត​របស់​លោក​បាន​ជាប់​ជា​រឿង​ដែល​មាន​ទម្រង់​ដឹកនាំ​បាន​ល្អ​នៅក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​នោះឡើយ​។​

​លោក​ថា​សប្បាយចិត្ត ហើយ​អ្វី​ដែល​លោក​កាន់តែ​មោទនភាព​ទៅទៀត គឺ​រឿង​របស់​លោក​បាន​ទទួល​ពាន​ឆ្នើម​មួយ​លើ​ទម្រង់​ជា​ភាពយន្ត​ដែល​ដឹកនាំ​សម្ដែង​បានល្អ នៅ​ក្នុង​មហោស្រព​ដែល​មាន​ភាពយន្ត​ក្រោម​ការដឹកនាំ​របស់​ផលិត​កររ​បទេស​ដល់​ទៅ​២​រឿង គឺ​រឿង​«Jailbreak ការពារ​ឧក្រិដ្ឋជន​» និង​រឿង​«​តម្លៃ​ស្នេហ៍​» ដែល​បាន​ទទួលពាន ចូលរួម​ប្រកួតប្រជែង​។​

​រឿង “Super Mom” ដឹកនាំ​សម្តែង​ដោយ លោក​ជុំ វិចិត្រ លោក​បាន​ក្លាយជា​អ្នក​កាន់​ពាន​ឆ្នើម ដោយ​ស្នាដៃ​ដឹកនាំ​រឿង​របស់​លោក​ក៏​ត្រូវបាន​គណកម្មការ​សរសើរ​មិន​ដាច់​ពី​មាត់​ផងដែរ ក្រោយ​ការប្រកាស​លទ្ធផល​។​

​លោក​ជុំ វិចិត្រ បាន​អះអាង​ថា លោក​បាន​ឆ្លងកាត់​ការដឹកនាំ​រឿង​តាំងពី​ឆ្នាំ​១៩៩៦​មកម្ល៉េះ ដោយ​គិត​មកដល់​ថ្ងៃនេះ​គឺ​មាន​ប្រមាណ​ជា​៤០​រឿង​ហើយ​ដែល​លោក​បាន​ដឹកនាំ តែ​នេះ​គឺជា​លើក​ទី​១​ដែល​លោក​ទទួលបាន​កិត្តិយស​តាមរយៈ​ការដឹកនាំ​សម្ដែង​ក្នុង​រឿង​«Super Mom»​។ យ៉ាងណាមិញ លោក​ថា​ខ្លួន​អាច​ដឹកនាំ​រឿង​បានល្អ ក៏​ដោយសារ​តែ​សាច់​រឿង​ដែល​បាន​និពន្ធ​ដោយ​ថៅកែ​មហាហង្ស​មាន​ចំណុច​ល្អ និង​ដោយសារតែ​មាន​ការសម្ដែង​បានល្អ និង​ការចូលរួម​ពី​ក្រុមការងារ​ផងដែរ ទើប​លោក​យល់​ថា​ពាន​ដែល​ខ្លួន​ទទួលបាន គឺជា​មុខមាត់​របស់​ផលិតកម្ម​មហាហង្ស និង​ក្រុម​ការងារ​ទាំងមូល​។ លោក​ប្រកាសថា​នឹង​ពង្រឹង​គុណភាព​ដឹកនាំ​រឿង​អោយ​កាន់តែ​ល្អ ដោយ​ក្នុង​អំឡុង​២​ឆ្នាំក្រោយ លោក​នឹង​មាន​ស្នាដៃ​ចូលរួម​ប្រកួត​នៅក្នុង​មហោស្រព​ភាពយន្ត​ជាតិ​ដែល​នឹង​ធ្វើ​ជា​ថ្មី​ម្ដងទៀត​នោះ​ផង៕ ដោយ​-​គីម ស្រីរ័ត្ន​

 

spot_img
×