Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវ​​ខូច​ជា​​ច្រើន​​ខ្សែ​​ក្នុង​​ខេត្ត​​ស្វាយ​រៀង​​ត្រូវ​ជួស​ជុល​​ឡើង​​វិញ​ ដើម្បី​​សម្រួល​​ចរា​ចរណ៍​ដ​ល់​​ពល​រដ្ឋ​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​ផ្លូវថ្នល់​ជា​ស​សៃឈាម នៃ​ខឿន​សេដ្ឋកិច្ច​ជាតិ​ជា​ស្ពាន​ចម្លង​ក្នុង​ការទំនាក់ទំនងរ​វាង​ពលរដ្ឋ និង​ពលរដ្ឋ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពិសេស​ការដឹកជញ្ជូន​កសិផល​ត្រូវបាន ជួសជុល​កែលំអរ ល្អប្រសើរ​ស្ទើ​ទាំងអស់​នៅ​ខេត្ត​ស្វាយរៀង ក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះ​។

​មន្ត្រី​នៃ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង​នៅ​ថ្ងៃទី​២៥ ខែ​ធ្នូ​ឆ្នាំ​២០១៨​នេះ​បាន​អោយ​ក្រុម​អ្នក​សារព័ត៍មាន​ដឹងថា ​៖​រយះពេល​ជិត​១​ឆ្នាំ ក្នុង​ឆ្នាំ​២០១៨​នេះ ​មន្ទីរ​សហការ​ជាមួយ​ផ្នែក​ពាក់​ពន្ធ័ បាន​អនុវត្ត​ជួសជុល​ផ្លូវ​ខេត្ត​លេខ​៣១៥ ប្រភេទ​ក្រួស​ក្រហម បាន​ប្រវែង ៤០០០​ម៉ែត្រ ស្មើ​និង ៤៣​ភាគរយ ជួស​ជួល​ផ្លូវ​ខេត្ត​លេខ ៣១៥ ប្រភេទ DBST​បាន​ប្រវែង​៣៧០០ ម៉ែត្រ ស្មើ​និង ៦១ ភាគរយ ជួសជុល​ផ្លូវ​ខេត្ត​លេខ​៣១៤ C ប្រភេទ​គ្រួស​ក្រហម បាន​ប្រវែង ៦៤២០ ម៉ែត្រ ស្មើ​និង ៩៧​ភាគរយ ជួសជុល​ផ្លូវ​ខេត្ត​លេខ ៣១៤ C ប្រភេទ DBST បាន​ប្រវែង ២៧៥០ ម៉ែត្រ ស្មើ​និង ២៤ ភាគរយ ជួលជុល​ផ្លូវ​ខេត្ត​លេខ ៣១៩ C ប្រភេទ​DBST បាន​ប្រវែង ២៤០០​ម៉ែត្រ ស្មើ​និង ៩៧​ភាគរយ ជួសជុល​ផ្លូវ​ខេត្ត​លេខ​៣១៦ ប្រភេទ DBST បាន​ប្រវែង ១៩៥០ ម៉ែត្រ ២.៣១ ភាគរយ ។​

​ប្រភព​ខាងលើ​បានឱ្យដឹង​ទៀត​ថាៈ​ការងារ​ថែទាំ​ប្រចាំឆ្នាំ​២០១៨ ផ្លូវជាតិ ផ្លូវ​ខេត្ត ប្រភេទ​កៅស៊ូ និង​គ្រួស​ក្រហម​បាន​ប្រវែង ២០៨.៩៧០ ម៉ែត្រ ស្មើ​និង ៨៧ ភាគរយ និង ផ្លូវ​ក្រុង​ក្នុង​ទី​រួម​ខេត្ត ប្រភេទ​កៅស៊ូ បាន​ប្រវែង ១២.៨៦០ ម៉ែត្រ ស្មើ​និង ៨៧ ភាគរយ ។​ការងារ​ជួសជុល​បន្ទាន់​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ មន្ទីរ និង​ផ្នែក​ពាក់​ពន្ធ័ បាន​ជីក​ដាក់លូ បេតុង​មុខកាត់ ៨០ នៅ​ផ្លូវ​ក្រុង​លេខ ២០១ និង​ផ្លូវ​លេខ ១០៥ បាន​ប្រវែង ៥៧២ ម៉ែត្រ ស្មើ​និង ១០០​ភាគរយ ពង្រីក​ចិញ្ចឹម​ផ្លូវ​ក្រុង​លេខ ១០៥​ទំហំ ១.៨៧៤ ម៉ែត្រការ៉េ ស្រោច​កៅស៊ូ មួយ​ជាន់ ផ្លូវ​ក្រុង​លេខ ១០៥ បាន​ទំហំ​៨៧៦ ម៉ែត្រការ៉េ ដាក់លូ មុច​កាត់ ៨០ នៅ​ផ្លូវ​ក្រុង​លេខ ១០៥ បាន​ប្រវែង ១៨៦​ម៉ែត្រ ស្មើ​និង ១០០ ភាគរយ ដាក់ ដា​ឡូ ផ្លូវ​ខេត្ត​លេខ ៣១៧ A បាន​បណ្តោយ​៧.៩ ម៉ែត្រ និង​ទទឹង​បាន ៨ ម៉ែត្រ ។ ជួសជុល​បន្ទាន់​ផ្លូវ​ខេត្ត​លេខ ១៦ A ចាក់​បេតុង បាន ១៥០ ម៉ែត្រ ជួសជុល​ផ្លូវ​ខេត្ត​លេខ ៣១៤ C ចាក់​កៅស៊ូ ប្រភេទ DBST បាន ៥.៨៦២ ម៉ែត្រការ៉េ ជួសជុល​ផ្លូវ​ខេត្ត​លេខ ៣១៤ C ៣១៦ C និង​ផ្លូវ​លេខ ៣១៦ .១ ប្រភេទ​គ្រួស​ក្រហម បាន​ប្រវែង ១៤.៧៩០ ម៉ែត្រ ស្មើ​និង​១០០ ភាគរយ ។​

​មន្ត្រី​ដដែល បាន​បន្ថែមថា​៖ ក្រៅ​ពី​ការជួសជុល​ថែទាំ​ផ្លូវ មន្ទីរ​បាន​ចុះ​រៀបចំ​ធ្វើ​ស្លាក​សញ្ញា​ចរាច​រណ៏ នៅតាម​ដងផ្លូវ គូសវាស់​សញ្ញា​ចែកផ្លូវ លាបថ្នាំ​បង្គោល​កំណត់​ផ្លូវ ស្ពាន សហការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត និង ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជូន​ដល់​កម្មករ​ប្រកប​របរ​ដឹក​កម្មករ សិស្ស និង​ពលរដ្ឋ នៅ​ទី​តាម​សាធារណៈ សាលារៀន និង​នៅតាម​តំបន់​នានា បាន​ជា​បន្តបន្ទាប់ រួម​និង ការអប់រំ រឹតបណ្តឹង​ដល់​ម្ចាស់​យាន្ត​ដឹក​លើស​ទម្ងន់​អោយ​គោរព​ច្បាប់​ផង​ដែរ ៕​ ដោយ ៖ វ៉ៃ​គោ​

spot_img
×