រាជធានីភ្នំពេញ÷ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ មានករណី លួច,មានស្ថានទម្ងន់ទោស បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ០១គ្រឿង ម៉ាក Iphone 14 Pro Max ពណ៌ស្វាយ ពីជនរងគ្រោះ ឈ្មោះ ហុឹម សុខាវុធ ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ នៅចំណុចកោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្រោយពីមានហេតុការណ៍ខាងលើ ដោយអនុវត្តតាមបទបញ្ជា របស់ លោក ឧត្តមសេនីយ៍ឯក ង៉េង ជួនប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរហូតកំណត់បានអត្តសញ្ញាណជនសង្ស័យខាងលើ ។
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័ខាងលើ មាន ឈ្មោះ យាន វ៉ាន់នី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ។ ដកហូតបានទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Iphone 14 Pro Max ពណ៌ស្វាយ ។
បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បន្តនិតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





