Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​នឹកស្មានថា គ្រាន់តែ​យំ​សោះ ក៏​មាន​ប្រយោជន៍​ច្រើន​ម្លឹង​ដែរ​

មនុស្ស​គ្រប់រូប​សុទ្ធតែ​ធ្លាប់​យំ ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​យើង​ម្នាក់ៗ​យំ អាច​មក​ពី​មូលហេតុ​ខុសៗ​គ្នា​។ អ្នកខ្លះ យំ​ដោយសារ​តែ​មាន​វិបត្តិ​ប៉ះពាល់​ផ្លូវចិត្ត អ្នកខ្លះ​ទៀត យំ​ដោយសារ​មាន​អារម្មណ៍​រំភើប និង​រីករាយ​ខ្លាំង​។​

​នៅពេល​រាងកាយ​មានប្រតិកម្ម​ផ្លូវចិត្ត ប្រព័ន្ធ​ខាង​ក្នុង នឹង​បញ្ចេញ​អ័រម៉ូន ដើម្បី​ជំរុញ​ដល់​តំបន់​គ្រាប់ភ្នែក​បញ្ចេញ​ទឹកភ្នែក​។ ខាងក្រោម​នេះ គឺជា​រឿង​មួយចំនួន ដែល​អាច​នឹង​កើតមាន លើ​រាងកាយ​អ្នក នៅ​ពេល​អ្នក​យំ​។​

​មាន​អារម្មណ៍​ធូរស្រាល​វិញ​​ទឹកភ្នែក​ដែល​ហូរ​មក ដោយសារ​ប្រតិកម្ម​ផ្លូវចិត្ត នឹង​បញ្ចេញ​សារធាតុ Leucin-enkephalin ដែល​ជា​អ័រម៉ូន Endorphin ដែល​អាច​បង្កើន​អារម្មណ៍​កាន់តែ​ល្អ និង​បន្ថយ​ការឈឺចាប់​បាន​។ រឿងនេះ​នឹង​ជួយ​សម្រួល​អារម្មណ៍​កាន់តែ​ល្អ ហើយ​ក៏​លែង​សូវ​ស្ត្រេ​ស​ដូច​មុន​ដែរ​។ ដូច្នេះ គ្រប់​ពេល​ដែល​គេ​និយាយថា នៅ​ពេល​អ្នក​មាន​អារម្មណ៍​តានតឹង​ខ្លាំង គេ​តែងតែ​ឲ្យ​អ្នកយំ នោះ​វា​នឹង​ធ្វើឲ្យ​ធូរស្រាល​វិញ​។​

​មាន​អារម្មណ៍​មួយ​ផ្សេង​​នៅពេល​មនុស្ស​យើង​យំ ខួរក្បាល​នឹង​បញ្ចេញ​អ័រម៉ូន Cortisol ដែល​មានន័យថា ធ្វើការ​កាន់តែខ្លាំង​។ ដូច្នេះ វា​អាច​នឹង​ជួយ​ឲ្យ​អារម្មណ៍​ស្ងប់​ទៅវិញ​បាន មុន​ពេល​អ្នក​និយាយ​អ្វីមួយ ចេញ​ឲ្យ​អ្នកដទៃ​លឺ​។​

​សំឡេង​កាន់តែ​ខ្លាំង​​តើ​អ្នក​ធ្លាប់​ឆ្ងល់​ថា ហេតុអ្វី​បានជា​អ្នក មាន​អារម្មណ៍​ថា​អួលដើមក នៅពេល​យំ​ដែរ​ទេ​? មានន័យ​ថា សំឡេង​របស់​អ្នក កំពុង​តែ​អាច​បង្កើន​ទម្ងន់​របស់​វា​ហើយ​។ អ័រម៉ូន Cortisol ក៏​អាច​បង្កើត ជា​សម្ពាធ​ក្នុង​បំពង់ក និង​កាត់បន្ថយ​ចង្វា​ក់ នៃ​ការ​ដក​ដង្ហើម​​ទៀត​។​

​ការ​យំ​អាច​សម្លាប់​បាក់តេរី​បាន​​ទឹកភ្នែក​មាន​សារធាតុ Lysozyme ដែល​មាន​ដូច​ក្នុង​ទឹកកាម ទឹក​សំបោរ ទឹក​មាត់ និង​ទឹកដោះមនុស្ស​ដែរ ដែល​អាច​សម្លាប់​បាក់តេរី​រហូតដល់ ៩០ ភាគរយ​ក្នុង​រយៈពេល ១០ នាទី​។​

​បញ្ជូន​សញ្ញា​ទៅ​កន្លែង​ផ្សេងៗ​ទៀត​ ​ការ​យំ​នឹង​ផ្លាស់ប្តូរ​ទឹកមុខ ដូច្នេះ មនុស្ស​ជុំវិញ​នឹង​ដឹង​ថា អ្នក​កំពុងតែ​មាន​ការឈឺចាប់​ក្នុង​ចិត្ត​ហើយ​។ ហេតុដូច្នេះ​ហើយ នៅ​ពេល​អ្នក​មាន​អារម្មណ៍​មិន​ល្អ វា​តែងតែ​ធ្វើឲ្យ​អ្នក​ដទៃ ឆាប់​យល់ដឹង​ណាស់​៕ សុភ័ក្ត្រ

​ប្រភព​៖ health​

×