Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នៅតែ​អភិវឌ្ឍន៍ និង​រីកចម្រើន​ឥតឈប់ឈរ តាមរយៈ​កំណើនសេដ្ឋកិច្ច និង​ស្ថេរភាព​នយោបាយ​

​តាកែវ ​៖ ទេសរដ្ឋមន្ត្រី មាស សុភា ទទួល​បន្ទុក​បេសកកម្ម​ពិសេស បាន​មានប្រសាសន៍ថា កម្ពុជា​នៅតែ​ជា​ប្រទេស​ដែល​កំពុង​តែ​អភិវឌ្ឍន៍ និង​មាន​ការរីកចម្រើន​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ភាព​រីកចម្រើន​នេះ​កើតចេញ​ពី​ស្ថេរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​កើនឡើង​ជា​រៀងរាល់ឆ្នាំ ។​

ថ្លែង​នៅ​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អាគារ​សម្ភព មណ្ឌល​សុខភាព​បូរី​ជលសារ ស្ថិតនៅ​ភូមិ​អន្លុង​ទៀន ឃុំ​បូរី​ជលសារ ស្រុក​បូរី​ជលសារ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ និង​ការងា​រវិ​ស្វ័កម្ម​កងយោធពល​ខេមរភូមិន្ទ បាន​មានប្រសាសន៍ថា ដោយ​ប្រទេស​របស់​យើង​មាន​ស្ថេរភាព​នយោបាយ និង​សន្តិសុខ​ពេញ​ផ្ទៃ​ប្រទេស បាន​ធ្វើឲ្យ​អ្នក​បណ្តាក់​ទុន​រក​ជាច្រើន គេ​មក​បណ្តាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​ជាច្រើន ដែល​ធ្វើឲ្យ​ប្រទេស​យើង​មានចំណូល​កាន់តែ​ខ្ពស់ ពិសេស​គឺ​ប្រជាពលរដ្ឋ​ទទួលបាន​ការងារ​ក៏​កាន់តែ​ច្រើន​ផង​ដែរ ជា​ពិសេស​គឺ​ប្រទេស​ជាតិ​របស់​យើង កាន់តែ​មាន​ការអភិវឌ្ឍ​ន៍ និង​រីកចម្រើន​។​

ឯកឧត្តម មាស សុភា បាន​បញ្ជាក់ទៀតថា ឈរ​លើ​ទស្សនៈវិស័យ​វែងឆ្ងាយ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេជោ ហ៊ុន សែន គ្រោង​នឹង​ធ្វើឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូ​ល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ ហើយ​នៅ​ឆ្នាំ​២០៥០ ក្លាយជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់​។​

បើតាម​ឯកឧត្តម​ទេសរដ្ឋមន្ត្រី មាស សុភា ភាព​រីកចម្រើន និង​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ចេះតែ​កើន​ឡើង​យ៉ាងនេះ គឺជា​វឌ្ឍនៈភាព​របស់​យើងទាំងអស់គ្នា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេសជាតិ​ឲ្យមាន​ភាព​រីកចម្រើន និង​មាន​មុខមាត់​នៅលើ​ឆាក​អន្តរជាតិ ៕ ដោយ ៖ តាកែវ​

 

×