បុរសម្នាក់ឈ្មោះ Xiao Wang ដែលឥឡូវនេះមានអាយុ ២៤ ឆ្នាំ កាលពីនៅវ័យ ១៧ ឆ្នាំ នៅពេលនោះ iPhone 4 បានចេញលើកដំបូង ។ ហើយក្មេងជំទង់ៗទាំងអស់ក្នុងនោះមានរូបគេផងដែរ ដែលងប់ងល់ឆ្កួតនឹងវាយ៉ាងខ្លាំង ។
ប៉ុន្តែ Wang ពុំអាចធ្វើរឿងនេះបានដូចកូនៗគេដទៃបាននោះទេ ព្រោះតែស្ថានភាពគ្រួសាររបស់គាត់ក្រីក្រពេក ។ ដូច្នេះ គាត់បានចាប់ផ្តើមរកវិធីផ្សេងៗដើម្បីរកលុយឲ្យបានឆាប់ ដើម្បី iPhone 4 ១គ្រឿង ។ នៅពេលនោះ គាត់ត្រូវបានគេប្រាប់ថា មានមនុស្សត្រូវការក្រលៀនជាចាំបាច់ដើម្បីរស់ ។
បន្ទាប់ពីមានគេប្រាប់បែបនេះ Wang ក៏បានស្វែងរកទីកន្លែងដើម្បីលក់វា និងបានស្គាល់មន្ទីរពេទ្យក្រោមដីខុសច្បាប់មួយ ទីកន្លែងដែលការវះកាត់ក្រលៀនត្រូវបានធ្វើឡើង ។ គាត់ត្រូវបានផ្តល់ 22,000 យន់ សម្រាប់ថ្លៃក្រលៀនរបស់គាត់ ដែលគ្រប់គ្រាន់សម្រាប់ទិញ iPhone ១គ្រឿង ។ ដូច្នេះ គាត់បានធ្វើដំណើរពី Anhui ទៅកាន់ Chenzhou សម្រាប់ដំណើរការវះកាត់ក្រលៀន ហើយបានទិញ iPhone ១គ្រឿង បន្ទាប់ពីនោះ ៕ ឧត្តម