ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរបានកើតឡើងបង្កដោយខ្លួនឯង ដោយក្រឡាប់រថយន្តកូរ៉េ បណ្តាលឲ្យស្លាប់ចំនួន៣នាក់ របួសធ្ងន់ចំនួន៩នាក់ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្រ១១១.១១២ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ករណីគ្រោះថ្នាក់ចរាចរនេះបង្កដោយខ្លួនឯង រថយន្តកូរ៉េ ម៉ាកស្តារិច ពណ៌ស ស្លាកលេខភ្នំពេញ២AW០៩៨៥ មានទិសដៅពីភ្នំពេញ-ខេត្តព្រះសីហនុ ពីកើតទៅលិចលុះដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតក្រឡាប់ខ្លួនឯង។ មានអ្នករួមដំណើរចំនួន១៣នាក់ ស្រី២នាក់ បណ្តាលឲ្យស្លាប់ចំនួន៣នាក់ របួសធ្ងន់ចំនួន៩នាក់ ស្រាលចំនួន១នាក់ បានត្រឡប់ទៅផ្ទះវិញ មានឈ្មោៈដូចខាងក្រោម ៖
១.ឈ្មោៈ ធឿន ធន ភេទប្រុស អាយុ៤០ឆ្នាំ (អ្នកបើកបរ) របួសធ្ងន់ មានទីលំនៅខេត្តកំពង់ស្ពឺ ។
២.ឈ្មោៈ សែម វីរៈ ភេទប្រុស អាយុ៣៤ឆ្នាំ របួសធ្ងន់ មានទីលំនៅខេត្តបាត់ដំបង ។
៣.ឈ្មោៈ សុខ ឡាយ ភេទប្រុស អាយុ៥០ឆ្នាំ របួសធ្ងន់ មានទីលំនៅភ្នំពេញ ។
៤.ឈ្មោ: គឹម សុផាត ភេទប្រុស អាយុ៣៩ឆ្នាំ របួសធ្ងន់ មានទីលំនៅខេត្តកំពង់ស្ពឺ ។
៥.ឈ្មោៈ ឃឹម វន ភេទប្រុស អាយុ៣៩ឆ្នាំ របួសធ្ងន់ មានទីលំនៅខេត្តកំពង់ស្ពឺ ។
៦.ឈ្មោៈ សយ ប៉ុនថន ភេទប្រុស អាយុ៣៤ឆ្នាំ របួសធ្ងន់ មានទីលំនៅកំពង់ស្ពឺ ។
៧.ឈ្មោៈ ឡាយ ភេទប្រុស អាយុ២៩ឆ្នាំ របួសធ្ងន់ មានទីលំនៅខេត្តកំពង់ធំ ។
៨.ឈ្មោៈ ទក ភេទប្រុស អាយុ២១ឆ្នាំ របួសធ្ងន់ មានទីលំនៅខេត្តកំពង់ស្ពឺ ។
៩.ឈ្មោៈ ចេវ សីហា ភេទប្រុស អាយុ២៣ឆ្នាំ របួសធ្ងន់ មានទីលំនៅខេត្តតាកែវ ។
១០.ឈ្មោៈ ឆេង ខន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅខេត្តតាកែវ(ស្លាប់នៅនឹងកន្លែង) ។
១១.ឈ្មោៈ ស្រី នាង អាយុ២២ឆ្នាំ មានទីលំនៅខេត្តកំពង់ស្ពឺ (ស្លាប់នៅនឹងកន្លែង) ។
១២.ឈ្មោៈ ធន លក្ខិណា ភេទស្រី អាយុ៤ឆ្នាំ (ស្លាប់នៅនឹងកន្លែង) ។
បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យ ចំណែកជនរងគ្រោះរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រែអំបិល ដើម្បីជួយសង្គ្រោះ ចំពោៈរថយន្តត្រូវបានយកមករក្សាទុកនៅអធិការនគរបាលស្រុកកំពង់សីលា៕ ដោយ៖ ស្រីនាថ