ខេត្តស្វាយរៀង ៖ ប្រជាកសិករដែលរស់នៅតំបន់ព្រំដែនស្ថិតនៅក្នុងភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង (ទឹកដីតំបន់ចំពុះទា) មានភាព សប្បាយរីករាយក្នុងការបង្ករបង្កើនផលស្រូវរដូវប្រាំងនាឆ្នាំនេះ ខណៈដោយឃើញស្រូវរបស់ខ្លួនបាននឹងកំពុងមានការលូតលាស់ល្អ ពីព្រោះមានប្រព័ន្ធធារាសាស្ត្រអាចស្រោចស្រពនៅលើទឹកដីតំបន់នោះដែល ទាំងនេះគឺជាជាអំណោយផលមួយដែលជម្រុញឱ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង។
ប្រជាពលរដ្ឋរស់នៅតំបន់នេះបានប្រាប់ក្រុមអ្នកសារព័ត៍មានឱ្យដឹងថាៈពួកគាត់រស់នៅបង្ករបង្កើនផលស្រូវលើដីព្រំដែនជាប់នឹង ប្រទេសវៀតណាមមិនដែលមានបញ្ហាអ្វីនោះទេ ហើយផលស្រូវដែលបានមកតែងតែលក់ទៅអោយឈ្មួញវៀតណាមក៏ដូចជាការដោះដូរទំនិញផ្សេងៗក្នុងតម្លៃសមរម្យ។
ដោយឡែកពាក់ព័ន្ធទៅនិងបញ្ហាទឹកដី ពួកគាត់ដែលរស់នៅតំបន់នេះចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា១៩៧៩មក គឺនៅដដែលមិនមានការបាត់បង់ដូចការចោទប្រកាន់របស់ក្រុមជ្រុលនិយមមួយចំនួន ដែលបានចោទប្រកាន់នាពេលកន្លងមកនោះទេពីព្រោះ ប្រជាពលរដ្ឋបន្តថាៈ អ្វីដែលរឹតតែធ្វើឱ្យពួកគាត់មានការកក់ក្តៅនោះ គឺសប្បាយចិត្តនៅពេលឃើញរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដ៏ឈ្លាសវៃបានគិតគូអំពីខ្សែក្រវ៉ាត់ព្រំដែនក្នុងការការពារបូរណភាពទឹកដី និងឈានដល់ការបោះបង្កោលព្រំដែនរវាងកម្ពុជា និងវៀតណាម ទាំងនេះសបញ្ជាក់អោយឃើញថា ភាពរឹងមាំនៃកម្ពុជា គឺការការពារបូរណៈភាពទឹកដីមិនអោយបរទេសណាឈ្លានពានបានឡើយ។
សូមបញ្ជាក់ផងដែរថា ៖ បញ្ហាដែលគួរឱ្យមានការចាប់អាថម្មណ៍នោះគឺបងប្អូនប្រជាកសិករក៏បានសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដោយពួកគាត់ស្នើសុំឱ្យស្តាប្រឡាយ រឺកសាងប្រឡាយមេនិងសាងសង់ផ្លូវធ្វើដំណើរ នៅតាមអមសងខាងប្រឡាយរហូតទៅដល់ព្រំដែនវៀតណាមដើម្បីងាយស្រួលបង្ករបង្កើននិងដឹកកសិផលរបស់គាត់ដោយសារសព្វថ្ងៃនេះផ្លូវចាស់បានរងនូវការខូចខាត់ស្ទើរទាំងស្រុងមិនអាចធ្វើដំណើរទៅកាន់តំបន់នោះបានទេនារដូវវស្សា ៕ ដោយ ៖ វ៉ៃគោ