តាកែវ ៖ លោក ទេព មុនិន្ទ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវទទួលបន្ទុកកិច្ចការអាជ្ញាសាលានៅព្រឹកថ្ងៃ ពុធ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨នេះ បានដឹកនាំអាជ្ញាធពាក់ព័ន្ធរបស់ស្រុកត្រាំកក់ចុះទៅអនុវត្តន៍ដោយបង្ខំរុះរើរបងលើព្រំដីចាស់ព័ទ្ធជុំវិញផ្ទះរបស់ឈ្មោះ អូក ញ៉ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃស្បោង ឃុំអង្គតាសោម ស្រុកត្រាំកក់។
ការចុះអនុវត្តន៍ដោយបង្ខំរុះរើរបងលើព្រំដីសាធារណៈព័ទ្ធជុំវិញវិញផ្ទះរបស់ឈ្មោះ អូក ញ៉ គឺយោងទៅតាមដីការសម្រេចអនុញ្ញាតឲ្យអនុវត្តជំនួសដែលចេញដោយលោកស្រី អ៊ិន ម៉ានឹត្យ ប្រធានសាលាដំបូងខេត្តតតាកែវដោយសម្រេច ទី១អនុញ្ញាតឲ្យលោកតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវទទួលបន្ទុកកិច្ចការអាជ្ញាសាលាដឹកនាំកម្លាំអចុះអនុវត្តន៍ដោយបង្ខំរុះរើរបងលើព្រំដីចាស់ព័ទ្ធជុំវិញផ្ទះរបស់ឈ្មោះ អូក ញ៉ ដែលមានទីតាំងនៅភូមិឃុំខាងលើ។ ទី២ បន្ទាប់ពីអនុវត្តន៍រួចគម្បីលោកតំណាងអាយ្យការអមសាលាដំបូងខេត្តតាកែវបញ្ជូនលទ្ធផលនេះមកតុលាការអនុវត្តនៃសាលាដំបូងខេត្តតាកែវវិញ។
បន្ទាប់ពីអនុវត្តន៍សាលដីការដោយធ្វើការវាយកម្ទេចរបងផ្ទះរបស់ឈ្មោះ អូក ញ៉ ដែលបានសាងសង់រំលោភលើផ្លូវសាធារណៈនោះរួចមក បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងភូមិឃុំខាងលើបានសំដែងនូវក្ដីសប្បាយចិត្តរីករាយ ហើយបានធ្វើការថ្លែងអំណអគុណ ចំពោះតុលាការដែលបានផ្ដល់យុត្តិធម៌ដល់បងប្អូនប្រជាពលរដ្ឋព្រមទាំងថ្លែងអំណគុណដល់លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ ធ្វើការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋរហូតទទួលបានជាផ្លែផ្ការក្នុងថ្ងៃនេះ។
គួបញ្ចាក់ថាបងប្អូនប្រជាពលរដ្ឋ ជាច្រើនគ្រួសារដែលរស់នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ បានដាក់ពាក្យបណ្ដឹងទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ដោយប្ដឹងឈ្មោះ អូក ញ៉ ដែលបានធ្វើរបងបំពានលើផ្លូវសាធារណៈដែលធ្វើអោយផ្លូវចូលភូមិតូចចង្អៀត ។ សំណុំរឿងនេះបានអួសបន្លាយអស់រាប់ឆ្នាំតែនៅទីបំផុតបងប្អូនប្រជាពលរដ្ឋបានទទួលពន្លឺយុត្តិធម៌តាមរយៈដីការសម្រេចចុះអនុវត្តន៍រុះរើដោយបង្ខំនៅរបងដែលធ្វើលើផ្លូវសាធារណៈនៅថ្ងៃនេះ៕ ដោយ ៖ តាកែវ