ភ្នំពេញ ៖ បុរសជនសង្ស័យម្នាក់សង្ស័យប្រើប្រាស់ជក់ថ្នាំញៀនខ្លាំង ហើយមិនដឹងរត់ចេញពីណា ចូលក្នុងការដ្ឋានផ្សារទំនើប ក្នុងបំណងសង្ស័យចង់លោតសម្លាប់ខ្លួន ដែលហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលដល់ក្រុមជាង និងអ្នកដំណើរ ព្រមទាំងសមត្ថកិច្ច ចោមរោមមើល និងចុះត្រួតពិនិត្យ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងការដ្ឋានសំណង់ផ្សារសហគមន៍ស៊ីវិល័យ អតីតដីកាសែតរស្មីកម្ពុជា ផ្លូវព្រះមុនីវង្ស ក្រុម ៦៩ ស្ថិតនៅភូមិ១១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា យុវជនម្នាក់ អាយុជាង២០ឆ្នាំ បានរត់ចូលការដ្ឋានសំណង់ក្បែរស្នាក់ការកាសែតរស្មីកម្ពុជា (អតីតដីកាសែតរស្មីកម្ពុជា) ហើយឡើងលើអគារសំណង់ កំពុងស្ថាបនា ប៉ងលោតសម្លាប់ខ្លួនមិនដឹងមូលហេតុ ហើយសង្ស័យបុរសនិងប្រើប្រាស់ថ្នាំញៀនហួសកម្រិត ដោយសារសត្ថកិច្ចសាកសួរនាំបុរសនោះថា មានគេចង់សម្លាប់គាត់ទើបខ្លួនភ័យរត់ឲ្យគេជួយ ហើយមិនដឹងរត់ទៅណាមានតែឡើងទីខ្ពស់ទើបអាចរត់គេច ពីសេចក្ដីស្លាប់ ក្រោយមកសមត្ថកិច្ចខិតខំលួងលោម ឲ្យបុរសនោះចុះមកក្រោយ តែបុរសសង្ស័យថាបែកថ្នាំ មិនព្រមចុះសោះ កម្ពស់ប្រហែលជាង១០ម៉ែត្រឈរនៅលើដែករន្ទា ៕ ដោយ ៖ បញ្ញាស័ក្តិ